សន្តិសុខសង្គម
សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម
កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនៃកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។

ជាលទ្ធផលក្នុងការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានធ្វើការរំដោះ ជនជាតិវៀតណាម១៤នាក់ បានឃាត់ខ្លួនក្នុងករណីនោះ សុទ្ធសឹងតែបុរសជាសន្តិសុខ និងមេការសន្តិសុខ ក្នុងទីតាំងកើតហេតុ។
ការចុះទៅដល់ទីតាំងកាស៊ីណូ និងរហូតឈានដល់ការចាប់ខ្លួននេះ កើតឡើងក្រោយមានការចែករំលែក វីដេអូឃ្លីបមួយលើបណ្តាញព័ត៌មានសង្គម បង្ហាញពីសកម្មភាព មនុស្សមួយក្រុម ស្លៀកឈុតពណ៌ខ្មៅវាយទៅលើជនជាតិបរទេសយ៉ាងកំរោល បន្ទាប់ពីព្យាយាមរត់ចេញ ទីតាំងអគារអនឡាញ ស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានជាតិខ្មែរ និងចិន៖ ឈ្មោះ ហ្គួ សុង ជនជាតិចិន, ឈ្មោះ លីវ វ៉ី ជនជាតិចិន, ឈ្មោះ ចូ ហុងពីង ជនជាតិចិន, ឈ្មោះ មីវ យៀនសិ ជនជាតិចិន, ឈ្មោះ ទេព មានុន ជនជាតិខ្មែរ, ឈ្មោះ ឆុន ពិសិទ្ធ ជនជាតិខ្មែរ, ឈ្មោះ ឡេង សុផាត ជនជាតិខ្មែរ, ឈ្មោះ ប៉ែន សំណាង ជនជាតិខ្មែរ, ឈ្មោះ សកា វែន ជនជាតិខ្មែរ, ឈ្មោះ ខែម ខួច ជនជាតិខ្មែរ, ឈ្មោះ ប៉ោ ភារម្យ ជនជាតិខ្មែរ, ឈ្មោះ ឃាន ប៉ាទី ជនជាតិខ្មែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ