Connect with us

សន្តិសុខសង្គម

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

បានផុស

នៅ

ក្មេងប្រុសពីរនាក់បងប្អូនបង្កើតបានស្លាប់ក្នុងអណ្ដាតភ្លើងគួរឱ្យរន្ធត់ ខណៈដែលភ្លើងឆាបឆេះក្នុងតូបលក់ចាប់ហួយទាំងកណ្ដាលអធ្រាត្រ ពេលម្ដាយចាក់សោខាងក្រៅរួចទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះ។

ករណីគ្រោះអគ្គិភ័យដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីយប់ នៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យមួយនេះបានកើតឡើងបណ្តាលអោយ ឆេះតូបលក់ចាប់ហួយមួយខ្នងសង់ផ្ទាល់ដី ទំហំ៥ គុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីរបស់ឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុ ដែលបណ្ដាលឲ្យឆេះអស់ទាំងស្រុង។

តាមការបំភ្លឺរបស់ម្តាយបង្កើតក្មេងប្រុសរងគ្រោះថា នៅម៉ោង ៨និង៣០នាទីយប់ គាត់បានចាក់សោខាងក្រៅហើយគាត់ចេញទៅដកស្មៅបន្លែ នៅខាងក្រោយផ្ទះចម្ងាយប្រហែល ១៦០ម៉ែត្រ នៅម៉ោងប្រហែល ១១ជាងស្រាប់តែឮសំឡេងផ្ទុះងាកមកមើលផ្ទះឃើញភ្លើងឆេះបាត់ទៅហើយ។ នៅក្នុងផ្ទះមានសាំង២ ប៊ីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀត និងបណ្តាលអោយស្លាប់កូនបង្កើតចំនួន២នាក់ ១-ឈ្មោះ សុីថា សាវឌី ភេទប្រុស អាយុ១២ឆ្នាំ និង ២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ៥ឆ្នាំ។

លោក សេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា ភ្លាមៗនោះ មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលព័ត៌មានមានការយឺតយ៉ាវ ហើយផ្ទះនោះបានឆេះអស់ទៅហើយ ដោយបច្ចុប្បន្នមូលហេតុនៃការឆាបឆេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម