សន្តិសុខសង្គម
នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនជាតិចិនម្នាក់ និងដកហូតសាធាតុញៀនចំនួនជាង៤៧គីឡូក្រាម នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូន គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងជិត៥០គីឡូក្រាម។

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញបានធ្វើនៅគោលដៅចំនួន០២គោលដៅផ្សេងគ្នា លទ្ធផល គោលដៅទី១ នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ CHEN YAN CHENG ជាជនជាតិចិន ភេទប្រុស កើតថ្ងៃទី០៩ ខែមិនា ឆ្នាំ១៩៩៨ ដោយចាប់យកគ្រឿងញៀន១៖ ប្រភេទកេតាមីន ៣កញ្ចប់ (១ធំ ២ធំល្មម) ១គីឡូក្រាម ២០៦ក្រាម និង២៖ អិចស្តាសឺ ១០កញ្ចប់ ស្មើទម្ងន់ ១៨៨.៦៩ក្រាម ។

គោលដៅទី២៖ ឆែកឆេរនៅបន្ទប់ខុនដូរ SKY31 បន្ទប់លេខ ១៣០៦ ជាន់ទី១៣ ផ្លូវ២៨៧ ក្រុម៥០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតវត្ថុតាងដូចរួមមាន៖ ម៉្សៅកេតាមីន ២កញ្ជប់ធំ ២គីឡូក្រាម ៤៨៨ក្រាម។ មេតំហ្វេតាម៉ីន (គ្រាប់) ចំនួន ៣១កញ្ចប់ធំ ស្មើទម្ងន់ ៤០គីឡូក្រាម ៥៦៦.១១ក្រាម។ អ៉ិចស្តាស៉ី ( F3 + ផ្លែឈើ) ១៧២កញ្ចប់ ស្មើ ៣គីឡូក្រាម ៤១៤.៣៩ក្រាម ។កញ្ជាក្រៀមចំនួន ២កញ្ចប់ (ធំ និងតូច) ស្មើទម្ងន់ ២៣០ក្រាម ។

ជញ្ជីងថ្លឹងគ្រឿងញៀនចំនូន ០១គ្រឿង។ អាវុធខ្លី ២ដើម និង ២០គ្រាប់ និងឧបករណ៍សម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ នគរបាលជំនាញបានបញ្ជាក់ថា សរុបសារធាតុញៀនទាំង ៣ប្រភេទ៖ ទម្ងន់៤៧គីក្រាម។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុភា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ