សន្តិសុខសង្គម
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១៤និង០០នាទី មានករណីផ្ទុះម៉ូទ័រដុំដែក៣ដុំ ធ្លាក់ចំផ្ទះប្រជាពលរដ្ឋ និងតាមបណ្ដោយផ្លូវបេតុងបណ្ដាលឱ្យធ្លុះធ្លាយប្លង់សេដំបូងផ្ទះនោះ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេង របស់ឧកញ៉ា ឡុង ហួរ នេះបើតាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។

ហេតុការណ៍នេះកើតឡើង នៅចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកទីតាំងដែលធ្លាក់ចំមាន៣ទីតាំង គឺទី១ផ្ទះលេខ៤៥ ម្ចាស់ផ្ទះឈ្មោះ មាស ស្រីណាត ភេទស្រី អាយុ៤៥ឆ្នាំ ។ ទី២.ផ្ទះជួល ម្ចាស់ឈ្មោះ ញ៉ែម ស្រីម៉ាច ភេទស្រី អាយុ៣៥ និងទី៣.ផ្លូវបេតុង ភូមិអង្គ។

បន្ទាប់ពីកើតហេតុ ឧកញ៉ា ឡុង ហួ បានធ្វើការដោះស្រាយដោយទទួលខុសត្រូវការខូចខាត និងមានការឯកភាព ពីភាគីរងគ្រោះ ព្រមទទួលសំណងដើម្បីបញ្ចប់រឿង។

សូមបញ្ជាក់ថា ដែក៣ដុំ ដែលធ្លាក់បុកទម្លុះដំបូល និងបេតុងប្លង់សេផ្ទះប្រជាពលរដ្ឋ រងការខូចខាត៣ខ្នង និងរបួសមនុស្សម្នាក់នោះ មានដែកដុំខ្លះ មានប្រវែងដល់ទៅជិត១ម៉ែត្រ ហើយក្នុង១ដុំៗ មានទម្ងន់ធ្ងន់។ ចំណែក សំឡេងដុំដែកធ្លាក់នោះ លាន់សូរដូចគ្រាប់ផ្លោងញ័ររញ្ជួយ។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងកើតហេតុលើ បានប្រាប់ឱ្យដឹងថា ផ្ទះរងគ្រោះទី១ ម្ចាស់ផ្ទះមានឈ្មោះ ញ៉ែម ម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ រងការខូចខាតធ្លុះធ្លាយដំបូល និងធ្លុះធ្លាយបេតុងប្លង់សេ ខូចខាតទ្វារដែក១ផ្ទាំង ព្រមទាំងបណ្ដាលឲ្យកម្មការិនីរោងចក្រម្នាក់របួសស្រាល ។ កម្មការិនីរងគ្រោះ ឈ្មោះ វ៉ាត ហឿប អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់លេខ៣ ជាន់ទី៣ ផ្ទះជួលកើតហេតុខាងលើ ។ ចំណែកផ្ទះទី២ មានម្ចាស់ឈ្មោះ នន់ ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់អីវ៉ាន់ចាបហួយ ផ្ទះរបស់គាត់រងការខូចខាតក្រពឹតទ្វារ និងខូចខាតអីវាន់ចាបហួយមួយចំនួនផងដែរ។ រីឯផ្ទះទី៣ មានម្ចាស់ឈ្មោះ សន ឬទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ហើយផ្ទះរបស់គាត់បានរងការខូចខាតដំបូល និងជញ្ជាំង៕
ដោយ ៖ នាគព័ន្ធ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ