Connect with us

សន្តិសុខសង្គម

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

បានផុស

នៅ

ហាង​កាហ្វេ ១ កន្លែង ដែល​ម្ចាស់​ហាង​បាន​បិទទ្វារ​ចោល​អស់​រយៈពេល​ប្រមាណ ៣ ឆ្នាំ មក​ហើយ​នោះ ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​បំផ្លាញ​គ្មាន​សល់ ដោយ​រហូត​មក​ទល់​នឹង​ពេលនេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល ១២ និង ១០ នាទី ថ្ងៃត្រង់ ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង។

ករណី​អគ្គិភ័យ​ខាង​លើ​នេះ បណ្ដាល​ឲ្យ​ឆេះ​ហាង​លក់​កាហ្វេ ១ កន្លែង នៅ​ជាន់​ខាងលើ យីហោ ” california coffee ” របស់​ជនរងគ្រោះ​ឈ្មោះ យ៉ាន ចាន់​ម៉ាប់ ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ។

បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​បាន​និយាយ​ថា ហាង​នេះ​ត្រូវ​បាន​ម្ចាស់​បិទទ្វារ​ចោល​ប្រមាណ ៣ ឆ្នាំ មក​ហើយ។ លុះ​នៅ​ពេល​កើតហេតុ​នោះ​ក៏​មិន​មាន​ឮ​ស្នូរ​សំឡេង​ផ្ទុះ​អ្វី​ឡើយ ដោយ​ស្ងាត់ៗ ស្រាប់​តែ​មាន​អណ្ដាតភ្លើង​ចាប់ផ្ដើម​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្ដង ហើយ​អ្នក​ជិតខាង​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ ដើម្បី​ជួយ​អន្តរាគមន៍។

ក្រោយពេល​ប្រតិបត្តិការ​សមត្ថកិច្ច​បាន​ពិនិត្យ​ទៅ​លើ​សម្ភារៈ​ខូចខាត រួមមាន ៖ ហាង​កាហ្វេ​ចំនួន ១ ខ្នង ទំហំ ៤ ម × ២០ ម សង់​អំពី​បេតុង​ក្រោម កញ្ចក់​លើ ដំបូល​ស័ង្កសី (ឆេះ​ជាន់​ទី ១) និង​សម្ភារៈ​ប្រើ​ប្រាស់​នៅ​ជាន់​ទី ១ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង។ ចំណែក​មូលហេតុ​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ និង សង្គ្រោះ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣ គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍។ ចំពោះ​ករណី​នេះ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ឬ ឆ្លង​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម