Connect with us

សន្តិសុខសង្គម

អគ្គនាយកដ្ឋានពន្ធនាគារ បដិសេធការចុះផ្សាយរបស់គេហទំព័រមួយដែលចុះផ្សាយថា ពន្ធនាគារព្រៃ ស ផ្អាកទទួលអ្នកទោស

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចេញមុខបដិសេធពីការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកឈ្មោះ សេរីភាព និងយុត្តិធម៌ ដែលបានចុះផ្សាយថា ពន្ធនាគារព្រៃ ស ប្រកាសផ្អាកទទួលអ្នកទោស ខណៈអគ្គនាយកដ្ឋានពន្ធនាគារ ថា ពុំបានដាក់ចេញគោលការណ៍ដូចការចុះផ្សាយនេះឡើយ។​ ជាមួយការបំភ្លឺ និងបដិសេធនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានស្នើឲ្យគេហទំព័រហ្វេសប៊ុកសេរីភាព និងយុត្តិធម៌ លុបនូវខ្លឹមសារដែលបានចុះផ្សាយនេះ ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតបំភ្លឺ និងបដិសេធ របស់អគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា គេហទំព័រហ្វេសប៊ុកសេរីភាព និងយុត្តិធម៌ បានយកវីឌីអូមកចុះផ្សាយថា «គុកធំជាងគេ គឺគុកព្រៃសបានប្រកាសផ្អាកទទួលអ្នកទោស ព្រោះតែអ្នកទោសច្រើនពេក អត់មានកន្លែងដាក់ មណ្ឌលអប់រំកែប្រែទី១ ហៅថា ពន្ធនាគារព្រៃ ស ដែលជាកន្លែងឃុំខ្លួនអ្នកទោសធំជាងគេបានប្រកាស ផ្អាកទទួលជនសង្ស័យជាបណ្តោះអាសន្ន ព្រោះនៅទីនោះបានឃុំខ្លួនទណ្ឌិត និងជនសង្ស័យដល់ទៅប្រមាណ ១០.០០០នាក់ទៅហើយ មិនមានកន្លែងឃុំខ្លួនជនសង្ស័យបន្ថែមទៀតនោះទេ»។

ក្រោយពីបានពិនិត្យលើការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកសេរីភាព និងយុត្តិធម៌ រួចមក អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានចេញលិខិតបំភ្លឺ និងបដិសេធថា អគ្គនាយកដ្ឋានពន្ធនាគារ ពុំបានដាក់ចេញគោលការណ៍ ដូចការចុះផ្សាយនេះឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធនាគារ ស្នើឲ្យគេហទំព័រហ្វេសបុកសេរីភាព និងយុត្តិធម៌ លុបនូវខ្លឹមសារដែលបានចុះផ្សាយនេះ ដើម្បីកុំឱ្យសាធារណជន មានការភាន់ច្រឡំ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម