សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ផ្សារកណ្តាលទី១ ជូនដំណឹងដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវព្រះស៊ីសុវត្តិ ពីការរៀបចំ ផ្លូវថ្មើរជើង
លោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ និងជាប្រធានគណបញ្ជាការឯកភាពសង្កាត់បាន ដឹកនាំកម្លាំងគណបញ្ជាការឯកភាពសង្កាត់សហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលផ្សារកណ្តាលទី១ ចុះផ្សព្វផ្សាយជូនដំណឹងដល់អាជីវករ និងអ្នកលក់ដូរលើចិញ្ចើមផ្លូវ ព្រះស៊ីសុវត្តិ ផ្លូវ១១០;១១៨;១៣០;១៣៦;១៥៤ ដើម្បីរៀបចំផ្លូវ ថ្មើរជើង ងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរកំសាន្តពេលរាត្រី។

លោកចៅសង្កាត់ផ្សារកណ្តាលទី១ បានក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការដើម្បីអាជ្ញាធរងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្ត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ពីម៉ោង១៨និង០០រហូតដល់ម៉ោង២៣និង០០រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោកស្រី អុី ណេង ជាអាជីវករបានអោយដឹងថា បន្ទាប់ពីមានអាជ្ញាធរចុះផ្សព្វផ្សាយណែនាំរួចមក ពួកគាត់បានយល់ព្រមចូលរួមសហការ ដើម្បីអោយអាជ្ញាធរងាយស្រួលក្នុងការរៀបចំ ផ្លូវថ្មើរជើងអោយភ្ញៀវជាតិ និងអន្តរជាតិ ស្រួលធ្វើដំណើរ និងជួយលើកកម្ពស់សោភណ្ឌភាពដងផ្លូវផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការបើកដំណើការសាកល្បងផ្លូវថ្មើរជើងថ្មីខាងលើ បានមានប្រសាសន៍ថា ផ្លូវថ្មើជើងនេះ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ បន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានកាន់តែច្រើន ៕
អត្ថបទ៖ ម៉េង





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ