សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ បញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចនៅឧទ្យានសួនសត្វភ្នំតាម៉ៅ
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន៦នាក់ទៅតុលាការ ក្រោយបង្ក្រាបបានពាក់ព័ន្ធករណីលួចនៅឧទ្យានសួនសត្វភ្នំតាម៉ៅ។

តាមការបញ្ជាក់ពីសមត្ថកិច្ចថា កាលពីវេលាម៉ោង៩និង៤៩នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េង មារ៉ាដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបអំពើលួចជាក់ស្តែង ដែលប្រព្រឹត្តត្រង់ចំណុចឧទ្យានសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបន្តថា ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យសរុប៦នាក់ ស្រី៣នាក់ ដកហូតវត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃចំនួន៧គ្រឿង ម៉ូតូកង់បីឥណ្ឌា០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ1GH.2841 ពណ៌លឿង កូនកាបូបដៃ០៣,កូនកាបូបស្ពាយ០៣ និងប្រាក់រៀល ២,៤៥៥,៥០០រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?