Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនសន្តិសុខរោងចក្រម្នាក់ ពាក់ព័ន្ធករណី​យកលុយដាក់ខែពីអាជីវករលក់ដូរតាមដងផ្លូវ

បានផុស

នៅ

កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ បានឃាត់ខ្លួនបុរសជាសន្តិសុខម្នាក់ដែលបានដេីរយកលុយដាក់ខែពីអាជីវករលក់ដូរតាមតូបនៅចំណុចមុខរោងចក្រអាមេរិកកាំង​ តាមផ្លូវ៣០ម៉ែត្រ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ និងចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរទទួលបានព័ត៌មានពីស្ត្រីអាជីវករម្នាក់ដែលលើកឡើងថា មានបុរសម្នាក់ដើរយកលុយដាក់ខែក្នុងមួយតូប៥០ម៉ឺនរៀល ជាថ្នូរនឹងការបានលក់ដូរនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសសន្តិសុខដែលត្រូវកម្លាំងអាជ្ញាធរឃាត់ខ្លួន​មានឈ្មោះ ផល​ ភេទប្រុស​ អាយុប្រហែល៤០ឆ្នាំ​ មុខរបរជាសន្តិសុខ​រោងចក្រ​ អាមេរិកកាំង​ ផ្លូវ៣០ម៉ែត្រ​ ភូមិទួលពង្រ​ សង្កត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាង​ លីដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា​ ក្រោយពីទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃទី៣​ ខែកុម្ភៈ​ លោក​បានដឹកនាំកម្លាំងចុះដល់ទីតាំង និងបានទំនាក់ទំនងទៅបុរសខាងលេីសួរនាំ​ជំវិញបញ្ហានេះ។ នៅចំពោះមុខអាជ្ញាធរ បុរសខាងលេីបានសារភាពថា​ រូបគាត់ពិតជាបានដេីរយកលុយពីក្រុមអាជីវករពិតប្រាកដមែន។

ក្រោយពីសួរនាំ បុរសខាងលេីត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាក់ការតាមនីតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម