Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

បានផុស

នៅ

ក្លឹបកម្សាន្ដ មីតណាយព្រីមៀរ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ករណីនេះបានបណ្ដាលឲ្យជនរងគ្រោះចំនួន២នាក់ស្លាប់ និង៥នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើមកដល់នេះជនរងគ្រោះទាំង៥នាក់មានស្ថានភាពយ៉ាងណាហើយ?

លោកវរសេនីយ៍ឯក សំ វិច្ចិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គឹតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៦កុម្ភៈនេះ ជនរងគ្រោះទាំង៥នាក់ក្នុងករណីគ្រោះអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ គឺស្ថិតក្នុងការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឃ) នៅឡើយ។ លោក សំ វិច្ចិកា បញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់នេះ មាន២នាក់ជាអ្នករត់តុ និង៣នាក់ជាជាងភ្លើង។ ដោយឡែកជនរងគ្រោះ២នាក់ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ មានម្នាក់ជាអ្នករត់តុ និងម្នាក់ទៀតជាជាងដែក និងត្រូវបានកម្លាំងសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរួចហើយ។

បើតាមលោក សំ វិច្ចិកា ចំពោះម្ចាស់ទីតាំងក្រោយពីកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចហៅមកសួរនាំបំភ្លឺ រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួននោះទេ។

តាមរបាយការណ៍របស់នាយដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ម្ចាស់ទីតាំងក្លឹបកម្សាន្ដដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ​ សេង មួយឡេង ភេទ​ស្រី​ អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ។ តាមរបាយការណ៍ មូលហេតុដែលបណ្ដាលឲ្យកើតមានករណីអគ្គិភ័យនេះ គឺបណ្តាល​មក​ពី​ជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យតែម្តង។ ក្នុងករណីនេះ បានបណ្ដាលឲ្យឆេះក្លឹប និងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង រួមទាំងម៉ូតូចំនួន៥គ្រឿង និងបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម