Connect with us

សន្តិសុខសង្គម

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

បានផុស

នៅ

កម្លាំងនរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានដេីម្បីរក្សាចិញ្ចេីមផ្លូវសម្រាប់អ្នកថ្មេីជេីង និងបញ្ជៀសការកកស្ទះចរាចរណ៍។ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងអាជ្ញាធរក៏បានណែនាំដាច់ខាតមិនឲ្យប្រជាពលរដ្ឋ ឬអាជីវករមិនត្រូវយកចំណីផ្លូវ និងចិញ្ចើមផ្លូវដាក់លក់សម្ភារៈផ្សេងៗនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ បានឲ្យដឹងថា​ ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ​បានធ្វើឡើងនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ចាប់ពីចំណុចស្តុបលូប្រាំ រហូតដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ។ លោកនាយប៉ុស្ដិ៍បញ្ជាក់ថា ការចុះរៀបចំនេះ គឺដេីម្បីរក្សាបាននូវចំណីផ្លូវ និងចញ្ចេីមផ្លូវសម្រាប់ទុកឲ្យប្រជាពលរដ្ឋធ្វេីដំណេីរថ្មេីជេីងនិងបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។

ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច លោក ឯម​ ភារី​ សូមស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំឲ្យមានប្រសិទ្ធិភាពហើយក៏សូមអរគុណដល់បងប្អូនអាជីវករមួយចំនួនដែលបានចូលរួមសហការ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន ឆ្លើយតប​រឿង​ដែល​អ៊ុយក្រែន​ចាប់​បាន​ជនជាតិ​ចិន​២​នាក់ដែល​ប្រយុទ្ធ​ឲ្យ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម