សន្តិសុខសង្គម
មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម
មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យ និងឃាត់រថយន្ត ១ គ្រឿង ដែលដឹកស៊ុតមាន់ចំនួន ៩៦ ០០០ គ្រាប់ នាំចូលពីប្រទេសវៀតណាម តាមច្រកភ្នំដិន រួចបន្តទៅលក់ចែកចាយនៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

កាលពីវេលាម៉ោង ១៣ និង ០៥ នាទី ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ ក្នុងរថយន្ត ១ គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខ ភ្នំពេញ ៣F-៥៤៩១ ឃាត់នៅលើផ្លូវជាតិលេខ ៥ ជិតរង្វង់មូលរូបសំណាកឆ្នាំងដី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

កិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញ បានរកឃើញស៊ុតមាន់ចំនួន ៣២០ ដុំ ស្មើនឹង ៩៦ ០០០ គ្រាប់ ដែលស៊ុតមាន់ទាំងអស់នេះ បាននាំចូលពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ រួចដឹកជញ្ជូនបន្តទៅលក់ចែកចាយ នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

បច្ចុប្បន្ន បទល្មើស និងវត្ថុតាង ត្រូវបាននាំយកទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ