Connect with us

សន្តិសុខសង្គម

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះរៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវលេខ ២១៨ ចំណុច «ផ្សារយូណាយ» ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ដែលអាជីវតាំងលក់រំលោភលើចិញ្ចើមផ្លូវធ្វើឲ្យចរាចរណ៍មានការកកស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានលើកឡើងថា នៅកំណាត់ផ្លូវនេះ ជាតំបន់ផ្សារក្រមួនដែលអាជីវករបានលក់ដូរពេលព្រឹក ប៉ុន្តែមួយរយៈក្រោយនេះ អាជីវករមិនមែនលក់តែមួយព្រឹកនោះទេ គឺលក់ពេញមួយថ្ងៃតែម្ដង និងបានដាក់របស់របរតាំងលក់រំលោភលើចំណីផ្លូវបណ្ដាលឲ្យមានការស្ទះចរាចរណ៍ ធ្វើអោយសណ្ដាប់ធ្នាប់សាធារណៈត្រូវបាត់បង់។ លោកអភិបាលរង បន្តថា នៅតំបន់នេះកម្លាំងគណៈបញ្ជាការឯកភាពធ្លាប់ចុះរៀបចំច្រើនលើកមកហើយ តែប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅតែបន្តលក់ដូររំលោភលើផ្លូវដដែល។

ក្នុងនាមអាជ្ញាធរ លោកបានបញ្ជាក់យ៉ាងដាច់ខាតថា គណៈបញ្ជាការឯកភាពមិនអនុញ្ញាត អោយអាជីវករបន្តដាក់តាំងលក់ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ តាមផ្លូវសាធារណៈបន្តបែបនែះទៀតឡើយ។

លោក ចេស្តា ជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា កន្លងមកអាជីវករបានដាក់តាំងលក់ដូរត្រឹមតែមួយព្រឹកៗ ប៉ុណ្ណោះ តែមួយរយៈចុងក្រោយនេះ ដាក់លក់ពេញមួយថ្ងៃ និងដាក់លក់លើផ្លូវតែម្តង ធ្វើអោយពួកគាត់ពិបាករស់នៅណាស់។ ពលរដ្ឋបន្តថា ពួកគាត់រីករាយនូវចំណាត់ការរបស់អាជ្ញាធរ ដែលបានចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងការជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដើម្បីសម្រួលដល់ការរស់នៅរបសើពួកគាត់។

ជាមួយគ្នានោះ លោកអភិបាលរង បានបញ្ជាក់យ៉ាងដាច់ខាតថា គណបញ្ជាការឯកភាពមិនអនុញ្ញាត អោយអាជីវករ មានការតាំងលក់ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ តាមផ្លូវសាធារណៈបន្ត បែបនែះទៀតឡើយ ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម