សន្តិសុខសង្គម
ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព
មានការភ្ញាក់ហើយយ៉ាងខ្លាំង នៅពេលដែលមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើភ្នំសំពៅ ក្បែរវត្តគិរីធម្មវ័ន បង្ខំឲ្យព្រះសង្ឃដែលគង់នៅទីនោះ ជម្លៀសព្រះកាយចុះមកក្រោមជើងភ្នំ ដើម្បីសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើចង្កេះភ្នំសំពៅ ក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានបង្ខំឲ្យព្រះសង្ឃដែលគង់នៅទីអារាមនោះគេចព្រះកាយចុះមកជើងភ្នំសំពៅ ដើម្បីសុវត្ថិភាព ព្រោះការឆាបឆេះនេះនៅមិនឆ្ងាយពីទីអារាមនោះឡើយ។

ក្នុងករណីភ្លើងឆេះព្រៃនេះ ទាំងប្រជាការពារ ទាំងកម្លាំងប៉ុស្តិ៍ភ្នំសំពៅ និងទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះមកអន្តរាគមន៍ប៉ុន្តែមិនអាចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបានឡើយ ដោយសារតែទីតាំងដែលឆេះនោះនៅលើចង្កេះភ្នំសំពៅ ដូច្នេះហើយទើបកម្លាំងទាំងអស់បានសម្រុកឡើងទៅលើភ្នំដើម្បីធ្វើការវាយពន្លត់ និងប្រើប្រាស់ឧបករណ៍បំពង់ពន្លត់អគ្គិភ័យ ដើម្បីធ្វើការអន្តរាគមន៍រហូតបានរលត់ទាំងស្រុង។

ជុំវិញបញ្ហានេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានបាននោះឡើយ អំពីមូលហេតុនៃការឆាបឆេះទាំងនេះ ព្រោះដោយសារតែនៅលើភ្នំសំពៅនាពេលបច្ចុប្បន្ន ក៏មានហ្វូងសត្វស្វាជាច្រើនក្បាលកំពុងរស់នៅក្នុងព្រៃលើភ្នំសំពៅនេះដែរ ដូច្នេះរាល់បញ្ហានេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវតាមក្រោយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង