សន្តិសុខសង្គម
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
រថយន្តក្រុងដឹកមនុស្ស ប្រុសស្រីចំនួន៤៦នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើតាមការឲ្យដឹងរបស់លោក ចាន់ ទិត្យ ស្នងការរង ទទួលផែនការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី។

លោក ចាន់ ទិត្យ បានប្រាប់ « កម្ពុជាថ្មី» ឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ៣D.៦៥.៨៤ មានអ្នករួមដំណើរសរុបចំនួន៤៦នាក់ (ព្រះសង្ឃ០៣អង្គ)បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង បណ្ដាលឱ្យរបួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧) ក្នុងនោះគ្មាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ តាមស្នងការរង សិស្សនិស្សិតទាំង៤៦នាក់នេះ ធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី ក្នុងគោលបំណងចុះកម្មសិក្សា។

ក្រោយពីទទួលបានដំណឹងនៃគ្រោះថ្នាក់ចរាចរណ៍នេះ អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ស្នងការនគបាលខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាព សួរសុខទុក្ខក្រុមនិស្សិតប្រុសស្រីទាំង៤៦នាក់ ដោយបានពាំនាំនូវថវិកាមួយចំនួនឧបត្ថម្ភដល់និស្សិតទាំងនោះផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យយករថយន្តរបស់សាលាខេត្តចំនួនបីគ្រឿងដឹក អ្នកដែលមិនរងរបួសបញ្ជូនមករាជធានីភ្នំពេញវិញ និងតាមលំនៅឋានរបស់ក្រុមគ្រួសាររៀងៗខ្លួន ដើម្បីកុំឲ្យបញ្ចៀសការព្រួយបារម្ភរបស់ក្រុមគ្រួសារនិស្សិត។

ជាចុងក្រោយ ក្នុងនាមអាជ្ញាធរជំនាញ លោក បានអំពាវនាវអ្នកបើកបររថយន្តគ្រប់រូបដែល បញ្ជារថយន្តឆ្ពោះមក ខេត្តមណ្ឌលគិរី ត្រូវប្រុងប្រយ័ត្នគ្រប់អំពីស្ថានភាពផ្លូវ ព្រោះខេត្តមណ្ឌលគិរីពោរពេញទៅដោយជួរដងភ្នំឡើងចំណោត ចុះចំណោតខ្លាំង ងាយប្រឈមនឹងជួបបញ្ហា៕
អត្ថបទ៖រៀម សុខហេង




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ