សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះអប់រំណែនាំអាជីវកម្មភោជនីយដ្ឋាន យីហោ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់ដល់អ្នកជិតខាង
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន យីហោ នីរ៉ា ផាប់ ដែលស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមការងារបានត្រួតពិនិត្យឃើញថាទីតាំងខាងលើនេះ ពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបានបង្កសំឡេងរំខាន់ធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាង ។

អាជ្ញាធរបានឱ្យដឹងថា ដោយបានការអនុញ្ញាតពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់ចុះពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន នីរ៉ា ផាប់ ដោយឃេីញថា ទីតាំងខាងលេីពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបានបង្កសំឡេងរំខាន់ធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាង ក្រុមការងារបានធ្វើកំណត់ហេតុ និងអប់រំណែនាំឲ្យម្ចាស់អាជីវកម្មខាងលើរួមមាន៖

១-មិនត្រូវប្រើប្រាស់ឧបករណ៍បំពងសំឡេង ឬ សំឡេងស្រែកឡូឡាហ៊ាកញ្រ្ជៀវរំខានដល់អ្នកជិតខាង
២-ត្រូវគោរព និងអនុវត្តតាមសេចក្ដីប្រកាសដាក់ឲ្យអនុវត្តនូវគោលការណ៍ណែនាំបច្ចេកទេសការត្រួតពិនិត្យការរំខានដោយសំឡេង និងរំញរពីការបំផ្ទុះ
៣-ហាមប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទនៅក្នុងទីតាំងអាជីវកម្ម
៤-ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីតាំងអាជីវកម្ម
៥-ហាមប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ
៦-មិនត្រូវយកផ្លូវសាធារណៈធ្វើជាចំណតម៉ូតូ ឬរថយន្ដរបស់ភ្ញៀវទេ ។
ប្រសិនបេីម្ចាស់ទីតាំងមិនអនុវត្តតាមការអប់រំណែនាំនៅតែបំពានអាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធី៕
ដោយ ៖ សុខា



-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់