សន្តិសុខសង្គម
សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម
សមត្ថកិច្ចជំនាញខេត្តសៀមរាប បានឃុំខ្លួនបុរសម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម រួមជាមួយនឹងការរឹបអូសបានសម្ភារៈមួយចំនួន។
លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃុំខ្លួនជនសង្ស័យឈ្មោះ សាន ចំរើន ដាក់ពន្ធនាគារបណ្តោះអាសន្ន តាមមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ ២០២៥ ពីករណី បទផលិត ឬ ធ្វើចរាចរណ៍ អាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវគ្រប់ប្រភេទ ( សន្និធិអាវុធ ) “ប្រព្រឹត្តនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីអំឡុងឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងតាមមាត្រា៤៨៨នៃក្រមព្រហ្មទណ្ឌ” និងបង្គាប់ឲ្យប្រធានពន្ធនាគារខេត្តសៀមរាបទទួលឃុំខ្លួនឈ្មោះ សាន ចំរើន ជាបណ្តោះអាសន្ន រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណីការជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម ជិត១ខែ ហើយបានចុះសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាន ចំរើន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាងកាត់សក់ ស្ថិតនៅក្នុងផ្ទះរបស់ជនសង្ស័យដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាងរួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និង កាំភ្លើងប្រើហ្គាស ចំនួន ០៧ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ។
តាមការសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានា ដើម្បីអូសទាញឲ្យគេកម្មង់ទិញគ្រឿងសពា្វវុធទាំងនោះ ដោយបង្គាប់ឲ្យគេ ផ្ទេរប្រាក់មកឲ្យខ្លួនជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះ គឺជាអំពើឆបោកពិតប្រាកដ ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឲ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាំជនសង្ស័យឈ្មោះ សាន ចំរើន ទៅដាក់ឃុំ នៅពន្ធនាគារជាបណ្តោះអាសន្ន ៕
ដោយ៖ គឿនវេត
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច