សន្តិសុខសង្គម
បទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០២៤ថយចុះ៥%
អ្នកនាំពាក្យនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថាបទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០២៤ កើតឡើងចំនួន ៣ ៣២៤លើកថយចុះប្រមាណ៥%បើធៀបនឹងឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ លើវិធានការគន្លឹះទី៤ ស្ដីពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លោក ឆាយ គឹមខឿន បានលើកឡើងថា ក្នុងចំណោមបទល្មើសដែលកើតឡើង ៣ ៣២៤លើកនេះ សមត្ថកិច្ចបង្ក្រាបបាន ៣ ០៨០លើក ចាប់ខ្លួនជនសង្ស័យបានជាង៤ម៉ឺននាក់កសាងសំណុំរឿងទៅតុលាការ។

លោកថា៖ «បើធៀបជាមួយនឹងសូចនាករដែលនគរបាលជាតុបានកំណត់នៅឆ្នាំ២០២៤ ដែលមិនលើសក្រោម២ភាគរយទេថយចុះ។ តែឥឡូវនេះយើងអនុវត្តន៍ឃើញថាបាន៥%នេះក៏សបញ្ជាក់ថាការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់យើងកំពុងតែមានប្រសិទ្ធភាពឡើង»។
លោកបន្ថែមថាលើនេះករណីបង្ក្រាប់ក្មេងទំនើងសមត្ថកិច្ចបង្ក្រាប់បាន ១ ៦១១លើក ប្រមូលក្មេងទំនើងសរុបជាង ៥ ២៦៥នាក់ដោយបានអនុវត្តន៍វិធានការច្បាប់លើក្មេងទំនើងជាង ២ពាន់នាក់ ខណៈក្មេងដទៃទៀតត្រូវអនុវត្តន៍វិធានការរដ្ឋបាល ហៅអាណាព្យាបាលមកទទួលយកទៅអប់រំវិញ។

ចំពោះបទល្មើសប្រព្រឹត្តិល្បែងស៊ីសងបង្ក្រាបបាន ១ ១២៥ករណី ឃាត់ខ្លួនមនុស្សបាន២ ៥៨៥នាក់ ក្នុងនោះ២៦៥ករណីអនុវត្តន៍វិធានការច្បាប់ ដែលមនុស្ស ៨៣៩នាក់ត្រូវបញ្ជូនទៅតុលាការ។
គ្រឿងញឿន ១០ ៦២៨លើក ឃាត់ជនសង្ស័យ ២៧ ០៦៨នាក់ ដកហូតគ្រឿងញៀនបានជិត១៥តោន និងសាធាតុគីមី ៣៥៤គីឡូក្រាម។

គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវបានបង្កើតឡើងនៅខែសីហា ឆ្នាំ២០១០ ដោយមានគោលដៅអទិភាព៥គឺ គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្មានការផលិតចែកចាយគ្រឿងញៀន គ្មានអំពើអនាចារជួញដូរមនុស្សអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង និងគ្មានការលេងល្បែងស៊ីសង។ ទោះជាយ៉ាងណាក្នុងឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចបន្ថែមគោលដៅ២ទៀតគឺ អនាម័យបរិស្ថានល្អ និងការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងកាចសាហាវ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី