សន្តិសុខសង្គម
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
អគ្គិភ័យមួយបានឆាបឆេះកន្លែងផ្ញើម៉ូតូ ឡានមួយកន្លែងយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យខូចខាតម៉ូតូ រឺម៉ក និងរថយន្តសរុបចំនួន៨គ្រឿងបង្កការភ្ញាក់ផ្អេីលដល់រថយន្តបង្កា និងពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅជាប់ប្រឡាយទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញអគ្គិភ័យឆាបឆេះទីតាំងផ្ញើម៉ូតូឡានយ៉ាងសន្ធោសន្ធៅ ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាជួយដងទឹក និងទាញទុយោមកបាញ់ទឹកពន្លត់តែមិនអាចគ្រប់គ្រងបាន ក៏រាយការណ៍ទៅអាជ្ញាធរមានមត្ថកិច្ចទាក់ទងទៅកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ពន្លត់។

ក្រោយពីទទួលបានព័ត៌មានភ្លាមរថយន្តពន្លត់អគ្គិភ័យក៏ចុះមកដល់ទីតាំងកន្លែងកេីតហេតុបាញ់ពន្លត់គ្រោះអគ្គិភ័យខាងលេីដោយប្រេីប្រាស់ទឹកអស់មួយឡានទើបរលត់ទៅវិញទាំងស្រុង ដោយខូចខាតម៉ូតូចំនួន៥គ្រឿងកង់បីឥណ្ឌា១គ្រឿង រ៉ឺម៉ងមួយគ្រឿង និងរថយន្តមួយគ្រឿងផងដែរ តែមិនមានមនុស្សរងរបួសនោះទេ។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម១៨ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ