សន្តិសុខសង្គម
អ្នកកាសែតដោះមីនតោនត្រូវបានដោះលែង
និពន្ធនាយកសារព័ត៌មានមាតុភូមិលោក ស៊ុន សុផល បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១០ ខែកុម្ភៈនេះថាបុគ្គលិកលោកឈ្មោះ ទឺ ពិទូ ត្រូវបានតុលាការតាមរយៈការសម្របសម្រួលពីអាជ្ញាធរខេត្តសម្រេចដោះលែងឱ្យមានសេរីភាពវិញហើយ។ ទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់បានទេថាជាការទម្លាក់ចោលការចោទប្រកាន់ ឬគ្រាន់តែឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
លោក ស៊ុន សុផល បានបញ្ជាក់ថាពេលនេះលោក ទឺ ពិទូ បានទៅដល់គេហដ្ឋានរបស់លោកវិញហើយ បន្ទាប់ពីត្រូវបានដោះលែងនៅម៉ោង១១និង៣០នាទីថ្ងៃទី១០ ខែកុម្ភៈនេះ។

គួរឱ្យដឹងថាលោក ទឺ ពិទូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីលោកបានដោះមីនតោនដែលរកឃើញនៅចំណុចព្រំដែនកម្ពុជា-ថៃ យកទៅឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោក និងមិត្តភ័ក្រ ត្រូវបានតុលាការចោទប្រកាន់ពីបទបោះបង់អាវុធ ឬវត្ថុដទៃទៀតដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលក្នុងទីកន្លែងសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូលទៅបាន ដែលអាចប្រឈមនឹងទោសពន្ធនាគារពី៦ខែ ដល់៣ឆ្នាំ។

ក្នុងវីដេអូថ្លែងអំណរគុណអាជ្ញាធរដែលបានដោះលែងលោក ពិទូ បានទទួលស្គាល់កំហុស និងថាមូលហេតុដែលលោកក្លាហានដោះគ្រាប់មីនតោនទៅប្រគល់ឱ្យនគរបាលដោយសារពេលនោះគឺលោកស្រវឹងស្រា។
លោកថា៖ «ដោយសារខ្ញុំស្រវឹង ដល់ពេលដែលខ្ញុំស្វាងទៅខ្ញុំភ័យដែរ! ថាអាចផ្ទុះដែលអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំ សមត្ថកិច្ច និងប្រជាជនដទៃទៀត»។
លោកថ្លែងអំណរដល់អាជ្ញាធរ និងតុលាការដែលបានលើកលែងទោសដល់លោកផងដែរ និងសន្យាថាមិនប្រព្រឹត្តិកំហុសជាលើកទី២ទេ។
លោក ពិទូ គឺជាភ្នាក់ងារសារព័ត៌មានមាតុភូមិនៅខេត្តឧត្តរមានជ័យនៅថ្ងៃកើតហេតុខាងលើលោកបានធ្វើការផ្សាយផ្ទាល់ពីទីតាំងគ្រាប់មីនតោនមួយនៅក្បែរព្រំដែនកម្ពុជា-ថៃ ដែលសមត្ថកិច្ចបញ្ជាក់ថាទីតាំងនោះជាតំបន់ស។ នៅល្ងាចថ្ងៃដដែលលោកនិងមិត្តភ័ក្របានទៅដោះមីនតោននោះយកទៅឱ្យនគរបាលប៉ុស្តិ៍អូរស្មាច់តែម្ដង ដែលបង្កការភ្ញាក់ផ្អើល និងត្រូវបានឃាត់ខ្លួនតែម្ដង។ ក្រោយឃាត់ខ្លួនមានមតិចម្រុះពីពលរដ្ឋដែលខ្លះថាការចាប់ខ្លួនជាការត្រឹមត្រូវ និងខ្លះបានរិះគន់អាជ្ញាធរផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា