សន្តិសុខសង្គម
ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់
ក្រោយពីបានឃើញការផ្សព្វផ្សាយថា មានករណីចោរប្លន់អ្នកលេងភ្លេងប្រពៃណីខ្មែរ, លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា លោកបាន បញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវលើករណីនេះជាបន្ទាន់ ក្នុងនោះជាលទ្ធផលបានបង្ហាញថា ម្ចាស់ម៉ូតូ បានយកម៉ូតូទៅលក់ក្នុងតម្លៃ៩៣០ដុល្លារសហរដ្ឋអាមេរិករួចហើយក៏កុហកគ្រួសារថា ត្រូវបានចោរប្លន់។

ក្រោយពីសមត្ថកិច្ចបានស្រាវជ្រាវលើករណីនេះរួចរាល់ លោក ជួន ណារិន្ទ សរសេរលើទំព័រហ្វេសប៊ុក ដូច្នេះ៖ «កាលពីថ្ងៃអាទិត្យ ទី ០៩ ០២ ២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បៈត្រូវចោរប្លន់ច្រើន! ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច! ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង(បានលុយ៩៣០ដូល្លា)ហើយកុហក ក្រុមគ្រួសារថាត្រូវចោរប្លន់ »។
លោកស្នងការរាជធានីភ្នំពេញ ចាត់ទុកការដែលម្ចាស់ម៉ូតូយកម៉ូតូទៅលក់ រួចហើយកុហកក្រុមគ្រួសារ រហូតកើតមានការផ្សព្វផ្សាយជាសាធារណៈថាត្រូវចោរប្លន់នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ថាជាការបំពុលសង្គម។

ចំពោះករណីការផ្សាយថា មានចោរប្លន់ទាំងដែលសាមីខ្លួន យកម៉ូតូទៅលក់បែបនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានចោទសួរតាមរយៈទំព័រហ្វេសប៊ុកថា តើត្រូវគិតយ៉ាងម៉េចវិញ? តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?
គួរឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុក ឈ្មោះ ខាត់ សុឃីម បានអំពាវនាវតាមរយៈទំព័រហ្វេសប៊ុកថា៖«សូមបងប្អូនអ្នកសិល្បៈភ្លេងខ្មែរបង្កើនការប្រុងប្រយត្ន័ពេលជិះម៉ូតូជិតភ្លឺទៅលេងភ្លេងកុំឈប់ កន្លែងស្ងាត់ៗអី ព្រោះលឺដំណឹងថាព្រឹកមិញ គេប្លន់ម៉ូតូអ្នកភ្លេងខ្មែរមួយគ្រឿងព្រឹកមិញម្តុំក្រាំងធ្នង់»។
យ៉ាងណា លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចរបស់លោកតាមរយៈការដាក់ពាក្យបណ្ដឹង ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ