Connect with us

សន្តិសុខសង្គម

ការដ្ឋានសាងសង់មួយកន្លែងនៅជិតផ្សារបឹងកេងកង យកចំណីផ្លូវទុកដាក់សម្ភារៈ បង្កការកកស្ទះចរាចរណ៍

បានផុស

នៅ

ប្រជាពលរដ្ឋសំណូមដល់អាជ្ញាធរមូលដ្ឋានសង្កាត់បឹងកេងកងទី១ មេត្តាពិនិត្យទីតាំងការដ្ឋានសាងសង់មួយកន្លែងនៅជិតផ្សារបឹងកេងកង ផ្លូវលេខ ៥៧ កែង៣៨០ ដែលកំពុងយកសម្ភារៈដំណើរការសាងសង់ទុកដាក់នៅលើចំណីផ្លូវ បង្កការកកស្ទះស្ទើររាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ណៃ ជាប្រជាពលរដ្ឋរស់នៅជិតនោះបានលើកឡើងថា ទីតាំងការដ្ឋាននេះតាំងពីចាប់ផ្ដើមដំណើរការ​សាងសង់មក គាត់ឃើញថាបានយកសម្ភារៈសំណង់សម្រាប់សាងសង់មកទុកដាក់លើចំណីផ្លូវតាំងពីដើមមកម្ល៉េះហើយក៏មិនឃើញមានអាជ្ញាធរចុះណែនាំនោះដែរ។ លោកបានបន្ថែមទៀតថា នៅពេលថ្ងៃមានប្រជាពលរដ្ឋមកទិញបាយម្ហូបម្ដងៗ តែងមានការកកស្ទះយ៉ាងខ្លាំងដោយសារទីតាំងការដ្ឋានខាងលើ។

អ្នកស្រី សុត្ថារ័ត្ន ជាប្រជាពលរដ្ឋមកទិញម្ហូបនៅផ្សារបឹងកេងកងបានលើកឡើងថា នៅពេលគាត់មកផ្សារម្ដងៗតែងតែមានការកកស្ទះ បើចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យវិញ គឺពិបាកធើ្វដំណើរតែម្ដង ដោយសារតែទីតាំងការដ្ឋាននេះយក ដុំឥដ្ឋ ដីខ្សាច់ យកមកចាក់លើចំណីផ្លូវ ធើ្វអោយផ្លូវមានភាពតូចចង្អៀតជាងមុនពិបាកធើ្វដំណើរ។ អ្នកស្រីក៏សូមសំណូមពរដល់អាជ្ញាធរ​ពាក់ព័ន្ធមេត្តាជួយចុះពិនិត្យការដ្ឋានមួយនេះផង ឬក៏ណែនាំឲ្យមានការទុកដាក់ប្រភេទសម្ភារៈសំណង់នេះនៅខាងក្នុងការដ្ឋានជៀសវាងយកមកដាក់នៅលើចំណីផ្លូវធ្វើឲ្យមានស្ថានភាពតូចចង្អៀត។

ពាក់ព័ន្ធបញ្ហាខាងលើ លោក ហេង ពិសិដ្ឋ អភិរងខណបឹងកេងកង បានប្រាប់ កម្ពុជាថ្មី យ៉ាងខ្លីថា លោកនឹងចាត់មន្រ្តីអោយចុះពិនិត្យជាបន្ទាន់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

Kim Soo Hyun ធ្វើសន្និសីទទាំងទឹកភ្នែកថា បើអាចត្រលប់ក្រោយ លោកនៅតែលាក់ទំនាក់ទំនងជាមួយ Kim Sae Ron

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា៣០ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ៣៦ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម