សន្តិសុខសង្គម
ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋាន ស្រាវជ្រាវបង្ក្រាបជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាឆក់ទូរស័ព្ទ ក្រោយក្រុមនេះធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាក អាយហ្វូន ១៥ផ្លឹស បានសម្រេចពីនារីម្នាក់ កាលពីថ្ងៃទី៩ ខែកុម្ភៈ នៅចំណុចផ្លូវ១២៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន វេលាម៉ោងប្រហែល១និង៤០នាទីរសៀល។

នគរបាលបានឱ្យដឹងថា ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះធ្វើឡើងបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់យកទូរស័ព្ទ ម៉ាកអាយហ្វូន១៥ផ្លឹស ពីនារីជនរងគ្រោះម្នាក់ដែលកំពុងឈប់ម៉ូតូឆាតជាមួយមិត្តភក្តិ ធ្វើសកម្មភាពដោយម៉ូតូពីរគ្រឿងមានគ្នា៤នាក់ រួចជិះគេចខ្លួនបាត់។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ នគរបាលមូលដ្ឋានបានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងទីតាំងដែលជនសង្ស័យលាក់ខ្លួន។

នគរបាលជំនាញបានបន្តថា លុះដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នគរបាលបានចុះឃាត់ជនសង្ស័យបានចំនួន៣នាក់នៅចំណុចផ្ទះសំណាក់ស្លឹកលាភមាស ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ ដកហូតទូរស័ព្ទរបស់ជនរងគ្រោះបានមកវិញ រួមនិងម៉ូតូជនរងគ្រោះចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនឃុំខ្លួនជាបណ្ដោះអាសន្ននៅជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្នាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សំណាង


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល