Connect with us

សន្តិសុខសង្គម

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

បានផុស

នៅ

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ នៃរដ្ឋបាលខណ្ឌមានជ័យ បានលើកឡើងថា មួយរយៈនេះអ្នកជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍នៅលើផ្លូវលេខ ២១៧ មិនមានគួរឲ្យកត់សម្គាល់ទៀតនោះទេ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនជិះតាមរថយន្ដសារ៉ែនដឹកអ្នកទោស ហើយអាជ្ញាធរក៏បានចាប់ឃាត់ដកហូតយកម៉ូតូអ្នកជិះបញ្ច្រាសតាមរថយន្ដ​សារ៉ែនទាំងនោះ ទៅរក្សាទុកដើម្បីអប់រំផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារ៉េត បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១១ កុម្ភៈនេះថា ការអនុវត្តចាប់ឃាត់អ្នកជិះម៉ូតូបញ្ច្រាសផ្លូវនេះ នឹងបន្តអនុវត្តជាប្រចាំរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦និង៣០នាទី ដល់ម៉ោង៨ព្រឹក ខណៈការអនុវត្តនេះបានធ្វើមកចំនួន​៣​សប្ដាហ៍មកហើយ។ បើតាមលោកចៅសង្កាត់ ការដកហូតម៉ូតូអ្នកជិះបញ្ច្រាសនេះ គឺមិនតម្រូវឲ្យបង់ផាកពិន័យនោះទេ ប៉ុន្តែត្រូវដកហូតម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលចំនួន១ថ្ងៃ១យប់ រួចនឹងធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរឲ្យយកទៅវិញ។

លោកចៅសង្កាត់ បានបន្ថែមថា ចំពោះនៅព្រឹកថ្ងៃទី១១កុម្ភៈនេះ កម្លាំងអាជ្ញាធរបានចាប់ឃាត់ម៉ូតូអ្នកជិះបញ្ចា្រសតាមរថយន្ដសារ៉ែនដឹកអ្នកទោសបានចំនួន៨គ្រឿងដើម្បីមករក្សាទុក និងរង់ចាំចំណាត់ការជំនាញបន្ត។

ដោយឡែកចំពោះប្រជាពលរដ្ឋដែលដាក់របស់របរលក់ដូររំលោភចំណីផ្លូវ ២១៧ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ក៏បានបញ្ជាក់ដែរថា ជារៀងរាល់ល្ងាចអាជ្ញាធរបានចុះណែនាំជាប្រចាំ ហើយក៏ធ្លាប់ធ្វើកិច្ចសន្យាមួយចំនួនផងដែរ តែការណែនាំនេះហាក់មិនមានប្រសិទ្ធិភាព ដោយសារតែពេលកម្លាំងផុតម៉ោងការងារចូលកន្លែងវិញ ក្រុមអាជីវករ​បានដាក់លក់ជាធម្មតាដដែល ដោយសារវិធានការមិនទាន់ក្ដៅសម្រាប់ពួកគាត់។ លោកចៅសង្កាត់សង្កត់ធ្ងន់ថា «ប្រជាពលរដ្ឋមួយចំនួនពេលធ្វើត្រជាក់មិនស្ដាប់យើងទេ តែនៅពេលធ្វើធម៌ក្ដៅ ចាប់ផ្ដើមចោទប្រកាន់អាជ្ញាធរថា ធ្វើបាបពលរដ្ឋទន់ខ្យោយ ធ្វើបាបអ្នកក្រីក្រ កៀបសង្កត់ពលរដ្ឋ នេះហើយជាផលលំបាករបស់អាជ្ញាធរ»៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម