Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីអគ្គិភ័យ​ឆេះ​រោងចក្រនៅខណ្ឌដង្កោ ខណៈការសាងសង់ឡើងវិញត្រូវការពេល៤ខែ

បានផុស

នៅ

មន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងស្រាវជ្រាវស៊ើបអង្កេតលើករណីគ្រោះអគ្គិភ័យដែលបណ្ដាលឲ្យឆេះរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ខណៈអគ្គិភ័យនេះបានឆេះបំផ្លាញអគាររោងចក្រទាំងស្រុង ធ្វើឲ្យកម្មករកម្មការិនីជាង ៤០០នាក់ ប្រឈមបាត់បង់ការងារធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រសាសន៍របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅពេលចុះជួបសួរសុខទុក្ខកម្មករកម្មការិនីរោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃទី១២កុម្ភៈនេះបានលើកឡើងថា រោងចក្រនេះ ត្រូវការរយៈពេល៤ខែ ដើម្បីដំណើរការសាងសង់ឡើងវិញ។ ក្នុងរយៈពេលនេះ លោករដ្ឋមន្ត្រីអំពាវនាវឲ្យកម្មករនិយោជិតអាចស្វែងរកការងារ​ថ្មី​ តាមរយៈ​​មជ្ឈមណ្ឌល​ការងារ​ចល័ត នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​មាន​មន្រ្ដី​រង់ចាំ​ចុះឈ្មោះ​ស្វែង​រក​ការងារ​ធ្វើ​ភ្លាម​ៗ​ នៅ​មុខរោងចក្រនេះតែម្តង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ កម្មករក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២កុម្ភៈនេះ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានកម្មករកម្មការិនីសរុបចំនួន ៤៦៦នាក់ ក្នុងនោះមានស្រីចំនួន ៣១០នាក់។ នៅក្នុងសេក្ដីប្រកាស កម្មករកម្មការិនីរោងចក្រ ហ្វ័រម៉ាត ទាំងអស់ នឹងត្រូវនាធាការដោះស្រាយប្រាក់ឈ្នួលលើកទី១ និងអត្ថប្រយោជន៍ផ្សេងៗ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់ក៏នៅតែអាចប្រើប្រាស់ប័ណ្ណ ប ស ស បានជាធម្មតា ជាពិសេសសេវាពិនិត្យផ្ទៃពោះ និងសម្រាលកូន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បន្ទះឈីប
ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

ការទិញឧបករណ៍ផលិតបន្ទះឈីបរបស់ចិន រំពឹង​ធ្លាក់ចុះឆ្នាំនេះ

អគ្គិភ័យ
សន្តិសុខសង្គម៤១ វិនាទី មុន

មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីអគ្គិភ័យ​ឆេះ​រោងចក្រនៅខណ្ឌដង្កោ ខណៈការសាងសង់ឡើងវិញត្រូវការពេល៤ខែ

សេដ្ឋកិច្ច៤ នាទីutes មុន

ឧស្សាហក​ម្មកៅស៊ូកម្ពុជា​នឹងកាន់តែមានទីផ្សារ គាំទ្រដោយកំណើនផលិតកម្មនៃរោងចក្រផលិតសំបក​កង់រថយន្ត

ព័ត៌មានជាតិ៥ នាទីutes មុន

ពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ ម៉ែត្រ សំណូមពរអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ ទោះបីមានទ្រូងផ្លូវ ឬ គំនូសសញ្ញាចរាចរណ៍ក៏ដោយ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជនជាតិ​ឥណ្ឌា១០លាន​​នាក់ សម្រុក​មុជ​ទឹក​លាង​បាប ក្នុង​ថ្ងៃ​ពិសេស​នៃ​ពិធី​បុណ្យ Kumbh Mela

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម