សន្តិសុខសង្គម
កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ច្របាច់.កសម្លាប់សង្សារខ្លួនឯង
ភ្នំពេញ ៖ ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវតាមឃាត់ខ្លួនដល់ខេត្តព្រះសីហនុក្រោយពេលធ្វើសកម្មភាពច្របាច់ករសម្លាប់សង្សាររបស់ខ្លួននៅក្នុងបន្ទប់ជួល។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទ១២ ខែកម្ភៈ ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាល បានបើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ។
គួររំលឹកផងដែរថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីម៉ោង១:៣០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម។ ដោយស្រ្តីកម្មកររោងចក្រម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយឃាតកប្រើខ្សែរឹតករសម្លាប់នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ។ ជនរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំនិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕
អត្ថបទ៖ ម៉េង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ