Connect with us

សន្តិសុខសង្គម

ម្ចាស់សំណង់សង់រំលោភដីព្រែកនៅស្រុកស្រីសន្ធរ បានរុះរើចេញដោយខ្លួនឯង ក្រោយអាជ្ញាធរជូនដំណឹង

បានផុស

នៅ

ម្ចាស់សំណង់មួយកន្លែងដែលបានសាងសង់លើដីព្រែកសាធារណៈរបស់រដ្ឋកន្លងមក​ មកដល់ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥នេះ បានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកសេរីសន្ធរ និងបានធ្វើការរុះរើចេញជាស្ថាពរហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអភិបាលស្រុកស្រីសន្ធរ លោក ប៊ិន ឡាដា បានឲ្យដឹងថា ក្រោយពេលទទួលបានសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកស្រីសន្ធរ ម្ចាស់សំណង់ដែលបានសាងសង់លើដីសាធារណៈ(ដីព្រែក) ឈ្មោះ មាន្ទ រិទ្ធី បានអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាល​ស្រុកស្រីសន្ធរ ដោយបានរុះរើ និងវាយកម្ទេចសំណង់នោះចេញដោយខ្លួនឯង នូវសំណង់ជើងតាងសសរបេតុង ដែលបានចាក់បណ្តុះឡើង និងបង្គោលរបងបេតុង ក្នុងដីសាធារណៈ ស្ថិតនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕​

អត្ថបទ​​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម