សន្តិសុខសង្គម
ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ
ជុំវិញការផ្សាយថា ចោរចូលប្លន់ដល់ក្នុងផ្ទះរួចសម្លាប់ស្រ្តីម្នាក់នៅក្នុងស្រុកឈូក ខេត្តកំពត កាលពីពេលថ្មីៗនេះ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៣ ខែកុម្ភៈ បានអះអាងថា ករណីនេះមិនមែនជាករណីប្លន់រួចសម្លាប់ឡើយ ពោលគឺជាករណីស្នេហាត្រីកោណ។ ជាមួយគ្នា តាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ការសម្លាប់ស្ត្រីរងគ្រោះ កើតឡើងក្រោយជនដៃដល់បានរួមរ័ក្សជាមួយស្ត្រីរងគ្រោះរួច តែស្ត្រីរងគ្រោះដឹងថាបុរសជនដៃដល់មានភរិយា ក៏កើតមានជម្លោះប្រតាយប្រតប់ នឹងឈានដល់យកដំបងវាយសម្លាប់ស្ត្រីគូរកំណាន់ រួចយកទូរសព្ទ និងគ្រឿងអល្លង្ការបស់ជនរងគ្រោះជិត២តម្លឹងរត់គេចខ្លួន។

ស្នងការនគរបាលខេត្តកំពត សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖« ករណីឃាតកម្មនៅឃុំមានជ័យ ស្រុកឈូក កាលពីថ្ងៃទី 10.02.25 សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានហើយ ករណីខាងលើនេះមិនមានជាករណីប្លន់នេះទេ ករណីនេះផ្តើមចេញពីរឿងស្នេហាត្រីកោណ »។

បើតាមទំព័រហ្វេសប៊ុកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឱ្យដឹងថា ករណីឃាតកម្មលើជនរងគ្រោះឈ្មោះ អឹម ទូច ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ បានកើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។
ក្រោយពីមានហេតុការណ៍នេះឡើង ដោយអនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ បានស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមានឈ្មោះ ភុំ បុត្រ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃកើតហេតុខ្លួនបានទៅរួមរ័ក្សជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានដឹងថា ខ្លួនមានប្រពន្ធ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ហើយខ្លួនយកដំបងវាយទៅលើជនរងគ្រោះបណ្តាលស្លាប់ រួចខ្លួនប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះរួមមាន៖ ទូរស័ព្ទដៃចំនួន២គ្រឿង, ក្រវិលមាស ទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន១តម្លឹង និងខ្សែ ក ប្លាទីន ទម្ងន់៣ជីរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី