Connect with us

សន្តិសុខសង្គម

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

បានផុស

នៅ

កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បំបែកសំណុំរឿង​ឃាតកម្ម​បុរស​ម្នាក់ វាយ​សម្លាប់​ស្រ្តី​ជា​សង្សារ ក្រោយ​ដឹង​ថា​ខ្លួន​មាន​ប្រពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​វេលា​ម៉ោង ១២ និង ១០ នាទី ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗ នេះ នៅ​ភូមិ​តា​ព្រុំ ឃុំ​មានជ័យ ស្រុក​ឈូក ខេត្ត​កំពត មាន​ករណី​ឃាតកម្ម​លើ​ជនរងគ្រោះ​ឈ្មោះ អឹម ទូច ភេទ​ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ-ឃុំ​កើតហេតុ បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ។ ចំណែក​សម្ភារៈ​បាត់បង់​រួមមាន ៖ ទូរស័ព្ទ​ដៃ​ចំនួន ២ គ្រឿង , ក្រវិល​មាស​ទម្ងន់ ១ ជី , ចិញ្ចៀន​មាស​ទម្ងន់ ២ ជី , ខ្សែដៃ​ប្លាទីន ១ តម្លឹង និង​ខ្សែ ក ប្លាទីន ទម្ងន់ ៣ ជី។

ក្រោយពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍​ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន​ , លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គីម​លី អនុ​ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​ខេត្ត​តាកែវ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ។

លុះ​នៅ​វេលា​ម៉ោង ១៤ និង ៣០ នាទី ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កម្លាំង​ជំនាញ បាន​បន្ត​ដឹកនាំ​សហការ​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មាន​ឈ្មោះ ភុំ បុត្រ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ខ្លូត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ទៅ​រួមរក្ស​ជាមួយ​ជនរងគ្រោះ។ បន្ទាប់មក​ជនរងគ្រោះ​បាន​ដឹង​ថា ខ្លួន​មាន​ប្រពន្ធ ទើប​ឈាន​ដល់​ការ​ឈ្លោះ​ប្រកែក​គ្នា ហើយ​ខ្លួន​យក​ដំបង​វាយ​ទៅ​លើ​ជនរងគ្រោះ​បណ្ដាលឲ្យ​ស្លាប់ រួចខ្លួន​ប្រមូល​យក​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​រត់​គេច​ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម