សន្តិសុខសង្គម
កំពុងផឹកស៊ីក្នុងផ្ទះ ត្រូវជនសង្ស័យ ២ នាក់ លួចម៉ូតូ ១ គ្រឿង បានសម្រេច នៅខណ្ឌសែនសុខ
ជនសង្ស័យមានគ្នា ២ នាក់ បានធ្វើសកម្មភាពចូលទៅលួចកាច់.ក ម៉ូតូម៉ាក zoomer-x ១ គ្រឿង ដល់មុខផ្ទះ បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈជនរងគ្រោះ និងមិត្តភ័ក្ដិផ្សេងទៀត កំពុងផឹកស៊ីក្នុងផ្ទះ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅលើផ្លូវ ២០០២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីបុរសជាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួន និងមិត្តភ័ក្ដិផ្សេងទៀត បាននាំគ្នាយកម៉ូតូចតទុកចោលនៅខាងមុខផ្ទះចំនួន ៣ គ្រឿង រួមទាំងរថយន្ត ១ គ្រឿងទៀតផងដែរ ខណៈម៉ូតូជនរងគ្រោះយកទៅចតនៅកៀនមុខមាត់ទ្វារផ្ទះបន្តិច ហើយពួកគេនាំគ្នាអង្គុយផឹកស៊ីតិចតួច និងជជែកគ្នាលេងនៅខាងក្នុងផ្ទះ។ ក្រោយមកពួកគេក៏បានឮសំឡេងម៉ូតូបញ្ឆេះ រួចនាំគ្នារត់ចេញពីក្នុងផ្ទះមកក្រៅ ស្រាប់តែឃើញជនសង្ស័យមានគ្នាចំនួន ២ នាក់ បានជិះម៉ូតូយកចេញបាត់ទៅហើយ។ ក្រោយមកពួកគេបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ និងធ្វើការសាកសួរទៅលើជនរងគ្រោះ រួចក៏បាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលសង្កាត់អូបែកក្អម ដើម្បីទទួលពាក្យបណ្ដឹង។ ចំណែកឯជនសង្ស័យ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវតាមឃាត់នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ