Connect with us

សន្តិសុខសង្គម

អាវុធហត្ថស្រុកសំពៅលូន ឃាត់ខ្លួនស្ត្រីជួញដូរគ្រឿងញៀន៤នាក់

បានផុស

នៅ

ជនសង្ស័យជាស្ត្រីចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន ក្រសោបបានទាំងអស់ រួមជាមួយវត្ថុតាងដែលជាគ្រឿងញៀនជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចផ្សារតាឡន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលកម្លាំងអាវុធហត្ថស្រុក ដឹកនាំដោយលោកអនុសេនីយ៍ទោ លាង សុខលី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន បានចុះបង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ១. ឈ្មោះ វ៉ន វុិ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមេផ្ទះ។ ២. ឈ្មោះ ចុក សុភាព ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមេផ្ទះ។ ៣.ឈ្មោះ ហេង ស្រីនួន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ និង៤.ឈ្មេាះ សយ មាន់ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង ៤នាក់ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថបានដកហូត ថ្នាំញៀនប្រភេទទឹកកក (ice) ចំនួន ២២៧ កញ្ចប់ ទម្ងន់ ៤៩.៦ក្រាម ថ្នាំញៀនប្រភេទ យ៉ាម៉ា ចំនួន៤៣ គ្រាប់ និងទូរស័ព្ទដៃចំនួន ២គ្រឿង ដែល បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងបញ្ជូនទៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម