Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ចោមចៅទី១ ​ដាក់រថយន្ដបូមស្ដារលូក្នុងភូមិទួលពង្រ ក្រោយមានការស្នើសុំពីពលរដ្ឋ

បានផុស

នៅ

បន្ទាប់ពីមានការស្នើសុំពីប្រជាពលរដ្ឋក្នុងភូមិទួលពង្រ ពាក់ព័ន្ធបញ្ហាទឹកស្អុយហៀរចេញពីប្រព័ន្ធហូរកាត់លើផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ បានដាក់រថយន្ដបូមស្ដារលូ ដើម្បីបូមស្ដារប្រព័ន្ធលូបញ្ចៀសមួយជំហ៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ បានឲ្យដឹងថា​ ដេីម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ លោកបានដាក់សំណើរទៅប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ សុំរថយន្តបូមលូមកសហការជាមួយកម្លាំងភូមិទួលពង្រ​ បូមទឹកស្អុយចេញពីលូ ចាប់ពីចំណុចចុងភូមិខាងកេីតដេីម្បីទប់ស្កាត់មួយគ្រាសិន​។ ដោយឡែកការស្ថាបនាប្រព័ន្ឌលូថ្មី លោកចៅសង្កាត់មិនទាន់បញ្ជាក់នោះទេ។

លោក​ អ៊ុយ​ កុម្ភ:​ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានលេីកឡេីងថា​ រូបគាត់ក៏ដូចជាពលរដ្ឋផ្សេងៗទៀត មានការសប្បាយចិត្តពេលអាជ្ញាធរយកចិត្តទុកដាក់​ គិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដោយសារកន្លងមកទីតាំងខាងលេីពោពេញទៅដោយទឹកកខ្វក់ដក់ហូរកាត់លេីផ្លូវមិនថា ខែប្រាំង ឬវស្សា​ បង្កក្លិនមិនល្អប៉ះពាល់សុខភាព។

សូមបញ្ជាក់ថា នៅពេលថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលពង្របានស្នើយ៉ាងទទូចដល់អាជ្ញាធរសង្កាត់ចោមចៅទី ក៏ដួចជាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយពិនិត្យ និងស្ដារព្រព័ន្ធលូនៅក្នុងភូមិរបស់ពួកគាត់ ដោយសារទឹកស្អុយហៀរចេញពីប្រព័ន្ធលូហូរកាត់លើផ្លូវជិះក្លិនស្អុយពិបាករស់នៅ និងប្រកបរបរប្រចាំថ្ងៃ។

តាមការលើករបស់ប្រជាពលរដ្ឋ បញ្ហាទឹកលូហៀរចេញមកលើផ្លូវនេះ បានកើតឡើងជាង៥ឆ្នាំមកហើយ ដែលធ្វើឲ្យពួកគាត់ទ្រាំក្លិនស្អុយនេះស្ទើរតែជាធម្មតាទៅហើយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥៧ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

Sokha Hotels

ព័ត៌មានពេញនិយម