Connect with us

សន្តិសុខសង្គម

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន ចេញមុខថ្កោលទោសដាច់អហង្ការចំពោះជនជាតិចិនមួយក្រុមដែលប្រើប្រាស់កាំភ្លើងបាញ់បោះនៅអគារមួយកន្លែងទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងស្នើឱ្យសមត្ថកិច្ចកម្ពុជាផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរចំពោះជនបង្កហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង វិនពីន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានសរសេរថ្កោលទោសដាច់អហង្កា និងស្នើសមត្ថកិច្ចកម្ពុជាដូច្នេះ៖« នារសៀលថ្ងៃទី១៤ ខែកុម្ភៈ មានការផ្ទុះករណីបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យើងខ្ញុំសូមថ្កោលទោសដល់ជនបង្កហេតុជាខ្លាំង! និងសូមគាំទ្រដល់សមត្ថកិច្ចកម្ពុជាក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ! »។

គួរឱ្យដឹងថា នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន១គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតភូមិក្បាលដំរីកាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ សំដៅរកគូជម្លោះ ដោយមិនឃើញក៏បានផ្ទុះអាវុធចំនួន១គ្រាប់ ។

សន្តិសុខនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើ សម្រុកចូលមក ដោយកាន់អាវុធវែងចំនួន២ដើម ទំនងរកគូជម្លោះតែរកមិនឃើញ ក៏ខឹងបានបាញ់ចំនួន១គ្រាប់បង្កការភ្ញាក់ផ្អើលតែម្តង។ ក្រោយបង្កបញ្ហារួចជនសង្ស័យ បានយករថយន្តធ្វើសកម្មភាព រួមនឹងអាវុធ ប្លុងចោលនៅក្បែរកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមជំនាញ រហូតឃាត់បានជនសង្ស័យបានចំនួនម្នាក់ បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោង ។

ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ។

​ភ្លាមៗក្រោយកើតមានករណីនេះ  នគរបាលជំនាញ បានស្រាវជ្រាវឃាត់ជនសង្ស័យបានម្នាក់ ហើយក្នុងចំណោមជនបង្កសរុប និងរកឃើញអាវុធAK47 ចំនួន២ដើម រថយន្តចំនួន២គ្រឿងមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ។

យ៉ាងណា តាមព័ត៌មានចុងក្រោយបង្អស់ នៅព្រលប់ថ្ងៃដដែល កម្លាំងនគរបាល  សហការគ្នាស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនភាគីបង្កបញ្ហាផ្ទុះអាវុធចំនួន២នាក់ នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកបើកបររថយន្តដឹកជនជាតិចិនទាំង២នេះចេញពីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ ប្រុងរត់ឆ្លងដែនទៅកាន់ប្រទេសថៃ។  

បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួន បានជនជាតិចិន៣នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ជនជាតិចិន ដែលឃាត់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ និងត្រូវបញ្ជូនមករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤៧ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម