Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ស្រុកបាទី​ បំបែកសំបុកចោរប្លន់ និងលួចម៉ូតូយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យ ១០នាក់

បានផុស

នៅ

ក្រុមចោរប្លន់ម៉ូតូ និងក្រុមទទួលទិញផលចោរកម្ម ចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយក្រុមចោរទាំងនេះ បានធ្វើសកម្មភាពលួច-ប្លន់ ម៉ូតូរបស់ជនរងគ្រោះជាច្រើនគ្រឿងកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា​ មុនឈានដល់ការបង្ក្រាបទ្រង់ទ្រាយដ៏ធំនេះ​ ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿងរបស់កម្មកររោងចក្រ ផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦៖០០ នាទី បានសម្រេច។ 

លោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះស្ដីពីចោលួចម៉ូតូចេញពីរោងចក្រ ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបញ្ជាឱ្យកម្លាំងនគរបាលស្រុកបាទី បើកការស្រាវជ្រាវ រហូតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនបានជនសង្ស័យឈ្មោះ យួន ធារ៉ា ហៅរ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ និងបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ នូ រ៉ង ភេទប្រុស អាយុ ៣១ឆ្នាំ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ នូ រ៉ង បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនេះពិតប្រាកដមែនដោយបានយកម៉ូតូទៅលក់ឱ្យឈ្មោះ ស្រេង តុងអេង ហៅ អេង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ជាមុខសញ្ញាទទួលផលចោរកម្មទិញម៉ូតូគ្មានឯកសារជាច្រើនគ្រឿង) ។

លោកអធិការបន្តថា នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង  នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឈានដល់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស្រេង តុងអេង ហៅអេង ភេទប្រុស អាយុ ៣៣ឆ្នាំ ដកហូតវត្ថុតាងម៉ូតូចំនួន ១គ្រឿង​ សេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១KQ-១៥២៦ បានផ្លាស់ប្តូរផ្លាកលេខទៅជា ភ្នំពេញ ១KD-៧២៧០ (ម៉ូតូជនរងគ្រោះ) រួមទាំងវត្ថុតាងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាកាម៉ារី ហាយប្រ៊ីត សេរីឆ្នាំ២០០៧ ពណ៌ស ដែលជាមធ្យោបាយជិះយកទៅធ្វើសកម្មភាពទិញម៉ូតូ​ នៅត្រង់ផ្ទះជនសង្ស័យ ស្ថិតភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជាមួយគ្នានោះដែរសមត្ថកិច្ច​ បន្តឈានទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យដែលជាមុខសញ្ញាទទួលផលចោរកម្ម និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្មជាបន្តបន្ទាប់បានចំនួន ៧នាក់បន្ថែមទៀតៈ ១/.ឈ្មោះ ស្រេង ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាទទួលផលចោរកម្ម) ឃាត់ខ្លួននៅបន្ទប់ជួលស្ថិតភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ទី២/.ឈ្មោះ ស្មាន យូ ហៅយូ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាមុខសញ្ញាទទួលផលចោរកម្ម)។ ទី៣/.ឈ្មោះ គាំ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម)។ ទី៤/.ឈ្មោះ ផាត វាសនា ហៅរស់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្រាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម)។

ទី៥/.ឈ្មោះ ណាប់ សំណាង ហៅខ្លឹម ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្រាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម)។ ទី៦/.ឈ្មោះ ទូច ម៉ាស្សា ហៅសា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិក្រាំងដូង ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) និងទី៧/.ឈ្មោះ នន់ ស្រីមាស ហៅម៉ៃ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាយត្រក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) ។

បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវតាមនីតិវិធី៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម