Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

បានផុស

នៅ

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ ០១ ល្វែង ខូចខាត​សម្ភារៈ​ខាងក្នុង​ផ្ទះ​ស្ទើរតែ​ទាំងស្រុង ខូចខាត​ម៉ូតូ ០៣ គ្រឿង , ម៉ាស៊ីន​ដេរ ០៤ គ្រឿង និង ម៉ាស៊ីន​បោក​ខោអាវ ០១ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៥ និង ៣០ នាទី​ព្រឹក ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ស្ថិត​នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួកគាត់​ធុំក្លិន​ឈ្ងៀម និង​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ចូល​ផ្ទះ​របស់​ពួកគាត់ លាយឡំ​អណ្ដាតភ្លើង។ ភ្លាមៗ គាត់​បាន​រត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​មិន​អាច​គ្រប់គ្រង​បាន​ ដោយសារ​មាន​ផ្សែង​ច្រើន លាយឡំ​នឹង​អណ្តាត​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ។ ភ្លាមៗ ​គាត់​ ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ដើម្បី​មក​ជួយ​អន្តរាគមន៍​ឲ្យ​ទាន់​ពេលវេលា ជៀសវាង​បង្ក​ការ​រាលដាល។

បន្ទាប់ពី​ទទួល​បាន​ដំណឹង​ថា​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ភ្លាមៗ រថយន្ត​បង្ការ​អគ្គិភ័យ ពន្លត់ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យ​កម្លាំង​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ។

អគ្គិភ័យ​នេះដែរ​បាន​លេប​ត្របាក់​ផ្ទះល្វែង​ ០១ ​ខ្នង ជាន់​ផ្ទាល់​ដី ស្ទើរ​ទាំងស្រុង និង​ឆេះ​ម៉ូតូ​ចំនួន ០៣ គ្រឿង , កង់ ចំនួន​ ០១ ​គ្រឿង , ម៉ាស៊ីនដេរ ០៤ គ្រឿង , ម៉ាស៊ីនបោកខោអាវ​ចំនួន​ ០១ ​គ្រឿង ,​កង្ហារ​ចំនួន ​០១ ​គ្រឿង , គ្រែ ពូក សាឡុង ​១ ​ឈុត រួម​សម្ភារៈ​មួយ​ចំនួន និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​រថយន្ត​ពន្លត់អគ្គិភ័យ ​០៣ គ្រឿង របស់​ស្នងការដ្ឋាន​ខេត្តកណ្ដាល​ ០២​ គ្រឿង រថយន្ត​របស់​កង​អង្គរក្ស ​០១​ គ្រឿង ​បាញ់ឲ្យរ​លត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​រកឃើញថា បណ្តាលមកពីឆ្លង​ចរន្ត​ចេញពី​ម៉ាស៊ីន​បោក​ខោអាវ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

រ៉ែមាស
ព័ត៌មានជាតិ៧ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម