សន្តិសុខសង្គម
នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ រឹបអូសគ្រឿងញៀនជាង៤គីឡូក្រាម និងអាវុធ៥ដើម
កម្លាំងនគរបាលជំនាញផែនការងារប្រឆាំងបទគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ រឹបអូសបានគ្រឿងញៀនជាង៤គីឡូក្រាម និងអាវុធខ្លីចំនួន៥ដើម។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ និង១៤កុម្ភៈ ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងកាលពីថ្ងៃទី១៦កុម្ភៈ ថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ្វាម ឌឹកគឿង ប្រុស អាយុ២៨ឆ្នាំ ឈ្មោះ កាប ឌឹកអាញ់ ប្រុស អាយុ៣៨ឆ្នាំ ឈ្មោះ ង្វៀង វ៉ាន់ទូ ប្រុស អាយុ ២១ឆ្នាំ និងឈ្មោះ ង្វៀង វ៉ាន់មិ ប្រុស អាយុ៣៣ឆ្នាំ ឈ្មោះ ច្រឹង ដឹកម៉ាន់ ប្រុស អាយុ២៥ឆ្នាំ។

ក្នុងរបាយការណ៍បញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យកម្លាំងជំនាញបានរកឃើញថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១៦៩៣,៣៧ក្រាម ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី ទម្ងន់ ២៣៤៣,៩៥ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦៣៥,១៦ក្រាម(សរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម) ៤kg៦២៨,៨៩g និងអាវុធខ្លី៥ ដើម បង់០៥ គ្រាប់៥៤គ្រាប់ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ