សន្តិសុខសង្គម
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
ដើមផ្កាត្របែកព្រៃនៅលើសួនទ្រូងផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់ដំបង ជាង១ពាន់ដើម ដែលគេដាំលម្អនៅកណ្ដាលទ្រូងផ្លូវបានងាប់ជាបន្តបន្ទាប់ ដោយសារខ្វះការយកចិត្តទុកដាក់ថែទាំ និងកង្វះទឹកនារដូវប្រាំង ខណៈមន្ត្រីជំនាញអះអាងថា ដោយសារសត្វឌួងស៊ី។

បច្ចុប្បន្នបើគេក្រឡេកមើលតាមដងផ្លូវភ្លោះចាប់ពីចំណុចភូមិពុកឆ្មា ក្នុងទឹកដីស្រុកសង្កែ រហូតទៅដល់ស្វាយដូនកែវ ព្រំប្រទល់បាត់ដំបងនិងពោធិ៍សាត់ គឺនៅកណ្ដាលសួនទ្រូងផ្លូវ ត្រូវបានគេដាំដើមផ្កាត្របែកព្រៃរាប់ពាន់រាប់ម៉ឺនដើម ដើម្បីលម្អតាមដងផ្លូវព្រោះផ្កាត្របែកព្រៃមានពណ៌ស្វាយស្រស់ស្អាត។ ផ្ទុយទៅវិញការដាំលម្អតាមសួនកណ្ដាលទ្រូងផ្លូវបែបនេះ គឺចាំបាច់ត្រូវតែមានអ្នកថែទាំ និងព្យាយាមយកចិត្តទុកដាក់ស្រោចទឹកជាប់ជាប្រចាំទើបដើមផ្កាទាំងនេះអាចរស់រានមានជីវិត និងហុចផលទៅតាមតម្រូវការរបស់យើង តែផ្ទុយទៅវិញដើមផ្កាត្របែកព្រៃ ដែលមានចំនួនរាប់ពាន់រាប់ម៉ឺនដើមស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ពីបាត់ដំបងទៅភ្នំពេញ ចាប់ផ្ដើមងាប់ជិតពាក់កណ្ដាលទៅហើយព្រោះក្នុងចំនួន ១០ ដើម គេឃើញវាងាប់ ៤ដើមទៅហើយ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាលេខ ៥ បាននិយាយថា យូរៗម្ដងទើបគេឃើញមានឡានទឹកបើកមកស្រោចដើមផ្កាត្របែកព្រៃនេះម្ដង ដែលមើលទៅស្មៅក៏ដុះទ្រុបទ្រុល ឯដើមផ្កាត្របែកព្រៃក៏ងាប់ជាបន្តបន្ទាប់ ដោយពួកគាត់មិនដែលឃើញមានក្រុមការងារចុះមកកាត់ស្មៅ ឬថែទាំដើមផ្កាត្របែកព្រៃនេះឡើយ។ ហើយមានពេលមួយនោះពួកគាត់ឃើញក្រុមការងារដឹកដើមផ្កាត្របែកព្រៃមកជួសដើមដែលងាប់ ហើយក៏មិនដែលមកថែទាំស្រោចទឹកទៀតដែរធ្វើឲ្យដើមផ្កាទាំងនេះងាប់ជាបន្តបន្ទាប់ដដែល។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៥ មក ក្រុមការងារម៉ៅការលើការស្ថាបនាផ្លូវជាតិលេខ៥ ត្រូវបានបញ្ចប់ ហើយក៏បានផ្ទេរមកឱ្យមន្ទីរជាអ្នកមើលថែទាំបន្ត។ លោកបន្ថែមថា ដោយសង្កេតឃើញដើមផ្កាត្របែកព្រៃងាប់ច្រើនពេក លោកបានចាត់ក្រុមការងារឲ្យចុះទៅត្រួតពិនិត្យ និងដាក់រថយន្តទឹកចំនួន២ គ្រឿងដើម្បីស្រោចស្រពចាប់ពីព្រំប្រទល់ស្រុកសង្កែ ទៅទល់នឹងស្រុកមោងឬស្សី ត្រង់ចំណុចព្រំប្រទល់ស្វាយដូនកែវ ខេត្តពោធិ៍សាត់ គឺមានការខូចខាតជាង ១ពាន់ដើម លុះពេលក្រុមការងារកាត់គល់នៃដើមផ្កាត្របែកព្រៃទើបដឹងថា ភាគច្រើនគឺដោយសារឌួងស៊ី បច្ចុប្បន្នលោកបានបញ្ជាទៅមន្ត្រីដែលចុះត្រួតពិនិត្យ និងជួសដើមផ្កាត្របែកព្រៃដែលងាប់ ឱ្យដាក់ថ្នាំទ្រព្យបាតខាងក្រោមដីដើម្បីការពារសត្វឌួងទាំងនេះ និងចាត់កម្លាំងដើម្បីបន្ថែមទៅលើការគាំពារដើមផ្កាត្របែកព្រៃឡើងវិញ ប៉ុន្តែប្រសិនបើឌួងនៅតែបន្តស៊ី គឺគ្មានជម្រើសអ្វីក្រៅពីប្ដូរដើមឈើនោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
KPT+៩ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់