Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចតាមចាប់ជនជាតិចិន៥នាក់ ដល់ខេត្តបន្ទាយមានជ័យ ក្រោយបាញ់បោះនៅអគាររតនៈសម្បត្តិ

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញបានស្រាវជ្រាវចុះបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យ ដែលជាខ្មាន់កាំភ្លើងចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាដល់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបរិវេណអគាររតនៈសម្បត្តិ ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួន ជាជនជាតិចិន ទី១-ឈ្មោះ HAN CHONG ភេទប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធ AK៤៧ បាញ់០១គ្រាប់)។ ទី២-ឈ្មោះ LIU YONGJIE ភេទ ប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធ AK៤៧)។

ទី៣-ឈ្មោះ  ZHU DACHUN ភេទ ប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធខ្លីក្លែងក្លាយ)។ ទី៤-ឈ្មោះ DENG TIAN MING ហៅ អឺម៉ ភេទប្រុស ជនជាតិ ចិន (ជនដៃដល់យកកាំបិតចាក់លើឈ្មោះ HAN CHONG )។និងទី៥-ឈ្មោះ LI ZIYUAN  ភេទ ប្រុស ជនជាតិចិន។

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលចម្រុះបានឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមាន គ្រាប់កាំភ្លើងប្រភេទ អាកា មិនទាន់ផ្ទុះ ចំនួន ០១ គ្រាប់, ការ៉ុង ពណ៌ ស ចំនួន ០១, អាវុធខ្លីគ្មានម៉ាក(ក្លែងក្លាយ) ពណ៌ ខ្មៅ ចំនួន ០១ ដើម និងគ្រាប់ចំនួន ០៣ គ្រាប់(ជ័រ), អាវុធវែង ម៉ាក AK៤៧ ចំនួន ០២ ដើម, គ្រាប់អាវុធវែងនិងខ្លី សរុបចំនួន ៥៩ គ្រាប់, ខោជើងខ្លី ចំនួន ០១, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២AC-៧២១០, រថយន្តម៉ាក TOYOTA LEXUS RX៣៣០ ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AH-២៣០៤ ។

សូមបញ្ជាក់ផងដែរ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យនេះកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់បានធ្វើការស្រាវជ្រាវរហូតទៅដល់ខេត្តបន្ទាយមានជ័យ ទើបឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៥នាក់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​លទ្ធផល​សំខាន់ៗ​​​ពីជំនួប​លើក​ទី១​​​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន ត្រូវ​រៀប​ចំ​បណ្ដុះបណ្ដាល​ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម