Connect with us

សន្តិសុខសង្គម

ជនមិនស្គាល់មុខ បើកឡាន Highlander បុកដើមឈើបណ្តាលឲ្យឆេះរថយន្តទាំងស្រុងនៅស្រុកសូទ្រនិគម រួចគេចខ្លួនបាត់

បានផុស

នៅ

សមត្ថកិច្ចបានឲ្យដឹងថា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៩ និង០០នាទី ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីជនមិនស្គាល់អត្តសញ្ញាណ បើករថយន្ដម៉ាក Highlander បុកដើមឈើបណ្តាលឲ្យឆាបឆេះរថយន្តអស់ទាំងស្រុង រួចបើកទ្វារឡានរត់គេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញករណីនេះ លោក ឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានបុកដើមឈើឲ្យភ្លើងឆេះរថយន្ដម៉ាក Highlander ០១គ្រឿង នៅចំណុចនៅភូមិឃុំខាងលើ។ ភ្លាមៗនោះ លោកបានដឹកនាំក្រុមការងារនគរបាលសង្រោះ ចេញរថយន្តអគ្គិភ័យទៅជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង។ លោកបន្តថា ករណីខាងលើនេះត្រូវបានពន្លត់ជោគជ័យជាស្ថាពរ នៅវេលាម៉ោង១៩ និង៥៧នាទីថ្ងៃដដែល។

លោកបញ្ជាក់ថា តាមរយៈកិច្ចសហការក្រុមការងារជំនាញពិនិត្យវិភាគកន្លែងកើតហេតុ សន្និដ្ឋានថាជាករណីគ្រោះថ្នាក់ចរាចរណ៍បុកដើមឈើបណ្ដាលឲ្យឆាបឆេះ ហើយករណីខាងលើនេះមិនមានមនុស្សនៅក្នុងឡានពេលឆាបឆេះ ឬបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុនោះទេ។ ដោយឡែក ក្រុមការងារក៏កំពុងបន្តស្រាវជ្រាវស្វែករកម្ចាស់កម្មសិទ្ធិរថយន្តផងដែរ។

លោកបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់នេះត្រូវបានអ្នកលេងហ្វេសបុកមួយចំនួនបង្ហោះថា មានមនុស្សស្លាប់ក្នុងហេតុការណ៍នេះ។ លោកថា សមត្ថកិច្ចបានធ្វើកោសល្យវិច័យយ៉ាងច្បាប់លាស់ ថាមិនមានមនុស្សស្លាប់ ឬក៏របួសក្នុងហេតុការណ៍នោះទេ សូមកុំយល់ច្រលំ និងចែកចាយបន្តតទៅទៀត៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៧ វិនាទី មុន

ជនមិនស្គាល់មុខ បើកឡាន Highlander បុកដើមឈើបណ្តាលឲ្យឆេះរថយន្តទាំងស្រុងនៅស្រុកសូទ្រនិគម រួចគេចខ្លួនបាត់

ព័ត៌មានជាតិ៣ នាទីutes មុន

សហគ្រាស មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬ ប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវប្រឈមនឹងផ្លូវច្បាប់

ជីវិតកម្សាន្ដ១១ នាទីutes មុន

លោក សុះ ម៉ាច ស្នើបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែភ្លេង ឬទំនុកច្រៀងថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៧ នាទីutes មុន

លោក ជួន ណារិន្ទ ណែនាំឲ្យស្នងការរងទទួលផែនចរាចរណ៍អញ្ជើញលោក សុខ ទូច មកដោះស្រាយបញ្ចប់បញ្ហា

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

៧ប្រទេស ប្រឈមហានិភ័យវាយប្រហារដោយអាចម៍ផ្កាយ ក្នុងឆ្នាំ២០៣២

Sokha Hotels

ព័ត៌មានពេញនិយម