Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនអ្នកបកប្រែភាសាម្នាក់ ក្រោយឆក់ខ្សែក មិនបានសម្រេច

បានផុស

នៅ

ជនស្ស័យម្នាក់ដែលមានមុខរបរជាអ្នកបកប្រែភាសាវៀតណាម ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនរួចប្រគល់ឲ្យកម្លាំងនគរបាលសង្កាត់ចោមចៅទី១ ដើម្បីអនុវត្តច្បាប់ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់តែមិនសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងម៉ោង៩ព្រឹក​ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចតាមបណ្តោយផ្លូវ២០០៤ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ឡុង ឆៃរតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសា​វៀតណាម ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ​ឈ្មោះ ឯក តូច ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិធ្លក ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
សម្ភារដែលជនសង្ស័យឆក់នោះ​ ខ្សែកមាស​ ១ខ្សែ ទម្ងន់ប្រហែល៥ជី។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុខ្លួនបានជិះម៉ូតូកង់បីជាមួយប្តី និងកូនស្រីតូចម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤​ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​សង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KJ 8708 ធ្វេីដំណេីរមកពីក្រោយបានធ្វេីសកម្មភាពឆក់ទាញយកខ្សែកពីខ្លួន តែខ្លួនដឹកទាន់ក៏ស្រវ៉ាទាញមកវិញបណ្តាលឲ្យដាច់ជាកំណាត់ៗ និងធ្វេីឲ្យជនសង្ស័យដួលម៉ូតូ​ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរក៏នាំគ្នាំឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម