Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះកម្មករសំណង់ក្បែរទីលានចាក់សំរាមចាស់ខូចខាតទាំងស្រុង

បានផុស

នៅ

ផ្ទះស្នាក់នៅរបស់កម្មករសំណង់មួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតអស់ទាំងស្រុងបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្បែរទីលានចាក់សំរាមចាស់ ក្រុម៨ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងស្រែកថា «ជួយផងៗ មានភ្លើងឆេះហើយ» ពេលបានឮដូច្នោះ ពួកគាត់រត់ស្ទុះពីក្នុងផ្ទះមកមើល ភ្លាមៗ បានប្រទះឃើញផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់ក្រុមជាងសំណង់ មានអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ផ្អើលពលរដ្ឋនៅក្បែរនោះឆោឡោ។ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹកបាញ់ពន្លត់ តែដោយសារចំហាយក្តៅខ្លាំងពេក ទើបទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ កុំអោយមានការរាលដាលដល់ឃ្លាំងធំមួយនៅក្បែរនោះ។

បន្ទាប់ពីទទួលបានដំណឹងថាមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍នៅកន្លែងកើតហេតុ។

អគ្គិភ័យនេះបានលេបត្របាក់ផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់កម្មករសំណង់ទាំងស្រុង រួមសម្ភារមួយចំនួន និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់០៨ឡាន រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ពុំបានប្រេីប្រាស់ទឹក រថយន្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់២ឡាន និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើង៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ
សន្តិសុខសង្គម៤៦ វិនាទី មុន

អគ្គិភ័យឆេះផ្ទះកម្មករសំណង់ក្បែរទីលានចាក់សំរាមចាស់ខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​លទ្ធផល​សំខាន់ៗ​​​ពីជំនួប​លើក​ទី១​​​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន​​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន ត្រូវ​រៀប​ចំ​បណ្ដុះបណ្ដាល​ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

Sokha Hotels

ព័ត៌មានពេញនិយម