សន្តិសុខសង្គម
កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់
កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់កោះតាបរះ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដោយកម្ទេចចោល លប លូ និងស្បៃមុងខុសច្បាប់ប្រមាណជិត ១ពាន់ម៉ែត្រ។

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង សំអុល មេបញ្ជាការកងកម្លាំងអន្តរាគមន៍ សហការជាមួយមន្ត្រីជលផល សង្កាត់ផាត់សណ្ដាយ កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីឧទ្យានុរៈតំបន់រ៉ាំសា ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់កោះតាបរះ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ សេង សំអុល បញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយ កម្លាំងចម្រុះប្រចាំការបង្ក្រាបបទល្មើសនេសាទនៅឃុំផាត់សណ្ដាយ ចេញធ្វើសកម្មភាព នៅតំបន់កោះតាបរះ នៅលើផ្ទៃបឹងទន្លេសាប ឃុំផាត់សណ្តាយ ដោយបានបំផ្លាញចោល របាំងសាច់អួនខុសច្បាប់ ដែលមានប្រវែងជាង ៨០០ ម៉ែត្រ កម្ទេចចោល លប លូសាច់អួន របាំងស្បៃមុង ចំនួន ២០មាត់ បង្គោលរបាំងចំនួនជាង ៩០០ ដើម និងចាក់លែងត្រីចម្រុះប្រមាណជិត ២០គីឡូក្រាម។

លោកវរសេនីយ៍ទោ បញ្ជាក់បន្ថែមថា កងកម្លាំងអន្តរាគមន៍ និងកងកម្លាំងចម្រុះទាំងអស់ បានខិតខំបំពេញភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការគោរពអនុវត្តតាមបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងបទបញ្ជារបស់អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់លោក នួន ផា័រត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីគ្រប់គ្រងធនធានមច្ឆ:ជាតិ ឲ្យសំបូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងការពារធនធានធម្មជាតិ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗបន្តទៀត៕
អត្ថបទ៖ ឈាង មករា




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង