Connect with us

សន្តិសុខសង្គម

ពលរដ្ឋ និងកម្មករនៅរាជធានីភ្នំពេញ ពហិការលើកបដាប្រឆាំងនឹងគម្រោងកៀរគរមនុស្សបាតុកម្មនៅកូរ៉េដែលមានក្រុមអ្នកនយោបាយប្រឆាំងនៅពីក្រោយ

បានផុស

នៅ

ពលរដ្ឋ និងកម្មករក្នុងរាជធានីភ្នំពេញ បានលើកបដាធ្វើពហិការប្រឆាំងនឹងគម្រោងប្រមូលផ្តុំមនុស្សធ្វើបាតុកម្មដែលមានអ្នកនយោបាយប្រឆាំងនៅពីក្រោយ ដោយចាត់ទុកថា សកម្មភាពនេះជាការបំផ្លាញកិត្តិយសជាតិនៅទឹកដីបរទេស និងមានជាចេតនាញុះញង់ក្រោមលេសយកបញ្ហាទឹកដីជានុយប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ចាន់ណារិទ្ធ ជាពលរដ្ឋដែលបម្រើការងារជាសហជីពនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានថ្លែងថា «ខ្ញុំសូមប្រកាសពាក់ហិការប្រឆាំងនឹងបុគ្គលដែលជាមេដឹកនាំក្រុមជ្រុលនិយមមួយក្ដាបតូចនៅសាធារណរដ្ឋកូរ៉េ ដែលកំពុងព្យាយាមកៀរគរមនុស្សទៅចូលរួមបាតុកម្មនៅលើទឹកដីបរទេស»។

លោកបន្តថា «ពួកគេជាក្រុមមនុស្សជ្រុលនិយមគិតតែពីមហិច្ឆតា ផលប្រយោជន៍នយោបាយខ្មៅកង្វក់មួយជ្រុងតូច ដែលមិនបានគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋដែលខិតខំរកការងារធ្វើប្រទេសកូរ៉េនោះទេ។ មួយថ្ងៃៗ គិតតែពីញុះញង់ពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាលខ្លួនឯង ស្អប់ប្រទេសជាតិខ្លួនឯង ក៏ដូចជាបង្ហាញចំណុចខ្សោយឱ្យជនបរទេសមើលងាយជាតិខ្មែរ»។

លោកបានអំពាវនាវប្រជាពលរដ្ឋ និងពលរដ្ឋដែលកំពុងធ្វើការងារ និងស្នាក់នៅសាធារណរដ្ឋកូរ៉េ កុំទៅចូលរួមបាតុកម្ម ហើយចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយមទាំងអស់នោះ។ លើសពីនេះលោកបានប្រកាសគាំទ្របងប្អូន ប្រជាពលរដ្ឋដែលប្រកាសពាក់ហិការក្នុងការចូលរួមបាតុកម្មជាមួយពួកគេ។

លោក ផល ចិត្រា ពលរដ្ឋបម្រើការងារជាសហជីពនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយថា «ខ្ញុំសូមប្រកាសពាក់ហិការប្រឆាំងចំពោះមេដឹកនាំដែលកំពុងរៀបចំផែនការធ្វើបាតុកម្មនៅកូរ៉េ ព្រោះបាតុកម្មនៅលើទឹកដីបរទេសមិនមែនជារឿងល្អ ត្រឹមត្រូវដែលសាកសម្យឱ្យកូនខ្មែរគ្រប់រូបធ្វើនោះទេ»។ លោកបានជំរុញឱ្យបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ ឬធ្វើការងារនៅសាធារណរដ្ឋកូរ៉េ កុំចូលទៅពាក់ព័ន្ធជាមួយក្រុមជ្រុលនិយមទាំងអស់នោះដើម្បីចៀសវាង​ខាត​បង់ពេលវេលា ខាតបង់ថវិកា និងចូលរួមក្នុងផ្នែកមួយការបំផ្លាញមុខមាត់ជាតិនៅឆាកអន្តរជាតិដែរ។

លោក ទុយ កុ​សល ជាពលរដ្ឋបម្រើការងារជាសហជីពនៅភ្នំពេញបានថ្លែងថា «ខ្ញុំមិនគាំទ្រការកៀរគរពលរដ្ឋខ្មែរទៅធ្វើបាតុកម្មនៅលើទឹកដីបរទេសនោះទេ។ សូមបងប្អូនពិចារណាឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលពួកគេទាមទារនោះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយទៅតាមសន្ដិវិធីច្បាប់ហើយ»។ លោកបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះសម្ដេចជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ។ ម្យ៉ាងវិញទៀត សម្ដេចបវរធិបតីបានប្ដេជ្ញាការពារបូរណភាពទឹកដី និងការពារពលរដ្ឋខ្មែរគ្រប់រូបមិនមានភាពអយុត្តិធម៌ណាមួយកើតឡើងនោះទេ។

លោក ឡេវ សំអាន ពលរដ្ឋបម្រើការងារជាសហជីពនៅភ្នំពេញបានថ្លែងថា «ក្រុមជ្រុលនិយមទាំងអស់នេះនៅតែយក​លេស​ការពារទឹកដី ការពារព្រំដែន ប៉ុន្ដែខ្ញុំសង្កេតឃើញថា ពួកគេកំពុងបម្រើនយោបាយ ឬក៏ជាឧបករណ៍នយោបាយឱ្យទណ្ឌិត សម រង្ស៊ី។ ដូចដែលយើងបានដឹងស្រាប់ហើយថា ក្រុម សម រង្ស៊ី នេះមិនដែលធ្វើអ្វីឱ្យមានផលប្រយោជន៍ជាតិមាតុភូមិយើងទេ គឺមានតែញុះញង់ លាបពណ៌ មួលបង្កាច់ បង្ខូចកិត្តិយសជាតិ និងបំផ្លាញ់ខ្មែរគ្មានឯងប៉ុណ្ណោះ»។

លោកបានលើកទឹកចិត្តដលប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ត្រូវតែប្រកាន់ជំហរឱ្យម៉ឺងម៉ាត់ និងពាក់ហិការក្នុងការចូលរួមសកម្មភាពក្បត់ជាតិនេះ។ លោកចង់ឃើញពលរដ្ឋខ្មែកុំយកបាតុកម្មធ្វើជាមុខរបរ ប៉ុន្ដែត្រូវកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងប្រឹងប្រែងធ្វើការងារដែលត្រឹមត្រូវ ដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៩ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង២១ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង២៤ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេដ្ឋកិច្ច៤១ នាទីutes មុន

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម