Connect with us

សន្តិសុខសង្គម

សហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា បំភ្លឺបញ្ហាផ្ទុះការវែក ញែករឿងទឹកឃ្មុំក្លែងក្លាយកំពុងចរាចរលើទីផ្សារកម្ពុជា

បានផុស

នៅ

បន្ទាប់ពីមានករណីឃាត់ខ្លួនថៅកែស្រី ជាជនជាតិវៀតណាមម្នាក់ ជានាយកក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផត ( CHAN HONEY IMPORT EXPO RT CO.,LTD) ដែលមានការពាក់ព័ន្ធនាំចូលទឹកឃ្មុំក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ឈានដល់ការចុះបិទទីតាំងក្រុមហ៊ុននោះ ហើយក៏បែកធ្លាយជាព័ត៌មានផ្សេងៗដែលថា ក្រុមហ៊ុននោះបានស្តុកផលិតនូវទឹកឃ្មុំក្លែងក្លាយដើម្បីចរាចរនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញរឿងខាងលើនេះ សមាជិកសហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋខ្មែរ ប្រជាកសិករចិញ្ចឹមឃ្មុំទូទាំងប្រទេសកម្ពុជា ក៏បានចេញវីដេអូបំភ្លឺទាក់ទងបញ្ហាដែលកំពុងតែផ្ទុះការវែកញែកទៅលើរឿងទឹកឃ្មុំក្លែងក្លាយដែលកំពុងចរាចរនៅលើទីផ្សារប្រទេសកម្ពុជានេះផងដែរ ដោយសហគមន៍បានលើកឡើងថា ក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផតគឺជាក្រុមហ៊ុនដែលនាំចូលនូវទឹកឃ្មុំសុទ្ធធម្មតាពីប្រទេសជិតខាងរបស់យើងយកមកស្តុកទុកក្នុងប្រទេសកម្ពុជា ហើយក្លែងបន្លំប្រភព(ដោយនិយាយថាជាទឹកឃ្មុំរបស់ប្រជាកសិករខ្មែរ ជារបស់សហគមន៍ចិញ្ចឹមឃ្មុំនៅប្រទេសកម្ពុជា) ហើយធ្វើការនាំចេញទៅប្រទេសទី៣ គឺសហរដ្ឋអាមេរិក។

សហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា បានបន្តថា ក្រុមហ៊ុននេះពុំបានផលិតទឹកឃ្មុំក្លែងក្លាយដើម្បីចែកចាយនៅក្នុងទីផ្សារប្រទេស កម្ពុជាទេ។ ដោយក្រុមហ៊ុននេះធ្វើសកម្មភាពទុច្ចរិត គឺបាននាំទឹកឃ្មុំពីប្រទេសជិតខាងមកស្តុកនៅកម្ពុជា ក្លែងបន្លំ កុហកបោកប្រាស់ទៅកាន់ដៃគូនាំចេញទឹកឃ្មុំរបស់ខ្លួនថា ជាទឹកឃ្មុំរបស់ប្រជាកសិករខ្មែរ ទាំងដែលការពិតមិនមែនជាទឹកឃ្មុំរបស់សហគមន៍ទេ។

ជាមួយគ្នានេះ សហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា បានអំពាវនាវឈប់មានការយល់ច្រឡំថា ទឹកឃ្មុំដែលចែកចាយនៅលើទីផ្សារស្រុកខ្មែរជាទឹកឃ្មុំមិនល្អ ជាទឹកឃ្មុំក្លែងក្លាយប្រភព ព្រោះប្រជាកសិករខ្មែរយើងរក្សាក្រមសីលធម៌ រក្សាវិជ្ជាជីវៈអ្នកចិញ្ចឹមឃ្មុំបែបធម្មជាតិ ចែកចាយតែទឹកឃ្មុំដែលមានគុណភាពដល់បងប្អូនតែប៉ុណ្ណោះ ពុំមានការកែច្នៃ ពុំមានការក្លែងបន្លំគុណភាពទឹកឃ្មុំនោះទេ។

សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ដ្រីសាខា ក.ប.ប រាជធានីភ្នំពេញ និងមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុក ទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ។ នៅក្នុងអំឡុងពេលប្រតិបត្តិការនោះ សមត្ថិកិច្ចជំនាញបានរកឃើញទឹកឃ្មុំក្លែងបន្លំ សរុបចំនួន១៣០ធុង ដែលមានទម្ងន់សរុបជិត២០តោន ។

ជាមួយនឹងការស្រាយបំភ្លឺខាងលើ សហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា ដដែលសូមស្នើដល់ដល់ស្ថាប័នពត៌មានមួយចំនួន ដែលចុះពត៌មានមិនច្បាស់លាស់ធ្វើឲ្យប៉ះពាល់ដល់ ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ មកលើផលិតផលទឹកឃ្មុំ របស់ប្រជាសហគមន៍ចិញ្ចឹមឃ្មុំ នៅក្នុងប្រទរសកម្ពុជា មេត្តាកែតម្រូវសាឡើងវិញ ដើម្បីបញ្ឈប់កុំឲ្យមានការយល់ច្រឡំបន្តទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៥ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម