សន្តិសុខសង្គម
មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់
មន្រ្តីកងអង្គរក្សម្នាក់ បានកាប់ប្រហារប្រពន្ធខ្លួនជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម រួចគេចខ្លួនបាត់ ខណៈប្រភពអះអាងថា ករណីនេះកើតឡើងដោយសារភ្លើងប្រចណ្ឌ និងទំនាស់រឿងលុយកាក់។

ករណីកាប់ប្រហារលើប្រពន្ធខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាប្ដីមានឈ្មោះ ឈឹម បញ្ញាពិទូរ្យ អាយុ៤៣ឆ្នាំ មុខរបរកងអង្គរក្ស មានទីលំនៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ។ ដោយឡែកជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉ុង ស្រីនាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកើតហេតុ ហើយអ្នកទាំង២មានកូនប្រុស២នាក់ និងកូនស្រី១នាក់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កន្លងមក ប្ដីប្រពន្ធ១គូនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដែលផ្ដើមចេញពីភ្លើងប្រចណ្ឌ និងទំនាស់គ្នារឿងបញ្ហាលុយកាក់ ក្នុងការរកស៊ីពុះដីឡូតិ៍ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់។ ដោយឡែកនៅវេលាយប់រំលងអធ្រាត្រថ្ងៃកើតហេតុ អ្នកទាំង២បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេកម្ដងទៀត ហើយប្ដីក៏បានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ រួចគេចខ្លួនបាត់តែម្ដង។

ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ ទំនាក់ទំនងមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែង និងធ្វេីកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកជនដៃដល់សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង