សន្តិសុខសង្គម
ពលរដ្ឋថា ក្នុងមូលដ្ឋានខណ្ឌ៧មករា ហាក់ស្ងប់ស្ងាត់បញ្ហាបទល្មើស និងក្រុមក្មេងទំនើង ជាពិសេសនៅតំបន់បុរីកីឡា
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ហាក់សម្ដែងក្ដីរីករាយ និងមិនសូវមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពដូចមុននោះទេ នៅពេលក្នុងមូលដ្ឋានរបស់ពួកគាត់ហាក់មានភាពស្ងប់ស្ងាត់ពីបញ្ហាបទល្មើសផ្សេងៗ និងក្រុមក្មេងទំនើង ជាពិសេសនៅតំបន់បុរីកីឡា។

លោក ឈិន សៀកឡេង ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានលើកឡើងថា មួយរយៈនេះគាត់សង្កេតឃើញថា បញ្ហាក្មេងទំនើង ឆក់ លួច គ្រឿងញៀនទាំងនេះ គឺបានស្ងប់ស្ងាត់តែម្តង ដោយសារតែកម្លាំងសមត្ថកិច្ចចុះល្បាត និងបង្រ្កាបជាប្រចាំ។ លោក ឈិន សៀកឡេង បន្ថែមថា នៅពេលបញ្ហាទាំងអស់នេះលែងមាន នឹងធ្វើអោយពលរដ្ឋទាំងអស់រួមទាំងគាត់ មានសុខសុវត្ថិភាព លែងមានការភ័យខ្លាចទៀតឡើយ។

លោកស្រី នីតា ជាពលរដ្ឋរស់នៅតំបន់បុរីកីឡា ក៏បានអោយដឹងដែរថា តំបន់បុរីកីឡានេះកាលពីមុនសម្បូរណាស់ក្រុមក្មេងទំនើង និងបញ្ហាលួច តែចាប់តាំងពីមានកម្លាំងនគរបាលល្បាត និងបង្រ្កាបជាប្រចាំ តំបន់នេះក៏លែងសូវមានបញ្ហា ស្ងប់ស្ងាត់ស្រួលរស់នៅ និងសុវត្ថិភាព។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានសម្ដែងអំណរអរគុណទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដែលបានបញ្ចេញកម្លាំងល្បាតទាំងថ្ងៃទាំងយប់ ដើម្បីការពារសុខសុវត្ថិភាពជូនពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ ជាមួគ្នានេះ ពួកគាត់ក៏បានសំណូមពរទៅកាន់កម្លាំងសមត្ថកិច្ច សូមបន្តល្បាតការពារបែបនេះបន្តទៀត ដើម្បីកុំអោយកើតមានបញ្ហាចោរកម្មរហូតតែម្តងទៅ។

លោកវេសេនីយ៍ឯក ជុន ប៊ុនណាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបញ្ជាក់អោយដឹងថា មួយរយៈក្រោយរហូតមកដល់បច្ចុប្បន្ននេះ ក្នុងមូលដ្ឋានខណ្ឌ៧មករា គឺមិនមានក្មេងទំនើង បង្កជាបញ្ហាដល់ពលរដ្ឋទៀតនោះទេ រីឯបញ្ហាគ្រឿងញៀន ដូចជាករណីចែកចាយ និងប្រើប្រាស់ ក៏បានថមថយខ្លាំងដែរ ដោយសារលោកបានដាក់បទបញ្ជាទៅតាមបណ្ដាប៉ុស្តិ៍ទាំងអស់ ឲ្យដាក់វេនល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីបង្កាការពារជូនពលរដ្ឋជាប្រចាំ ដូច្នេះហើយបញ្ហាទាំងអស់នេះ ក៏បានធូរស្បើយតែម្តង។

លោកអធិការបន្តថា ក្នុងខែមករាកន្លងទៅ មានករណីឆក់តែ២បទល្មើសប៉ុណ្ណោះ ប៉ុន្តែសុទ្ធតែបង្រ្កាបបាន ហើយចំពោះមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចតាមបង្រ្កាប ភាគច្រើនកម្លាំងស្រាវជ្រាវយកបានទាំងក្រុមតែម្តង មិនអោយសល់ឬសគល់បន្តទៀត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ៧មករា កុំអោយមានការភ័យខ្លាចចំពោះបញ្ហាទាំងអស់នេះ៕
អត្ថបទ៖ រដ្ឋា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ