Connect with us

សន្តិសុខសង្គម

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

បានផុស

នៅ

ភ្នំពេញ ៖ ស្រ្តី​ម្នាក់សង្ស័យខឹងនឹងម្ដាយ ដែលនាំកូនប្រុសទៅផ្ទះវិញមិនបាន ​ក៏​ចាក់​សោ​បង្ខាំងនៅក្នុងផ្ទះ​ រួម​ទាំង​គំរាម​មិន​ឱ្យ​ប្តឹង​សមត្ថកិច្ច​ តែ​ត្រូវ​ម្តាយ​ខល​តាមទូរសព្ទ​ពឹង​អ្នក​រត់​កង់បី ឱ្យប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍​។

ហេតុការណ៍នេះ បានកើតឡើង​កាល​ពី​វេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តីជាម្តាយ ដែល​ត្រូវកូនបង្ខាំងនោះមាន ឈ្មោះលី កេន អាយុជាង៦០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ​ ចំណែកកូនស្រីដែលចាក់សោរ បង្ខាំងគាត់និងចៅប្រុសនៅក្នុងផ្ទះនោះឈ្មោះប៉ុល ដានី អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិនោះដែរ រីឯចៅប្រុសមិនត្រូវបានស្គាល់ឈ្មោះទេ។

ស្រ្តីចំណាស់រូបនោះ​បាន​និយាយ​ថា ចៅ​ប្រុសខាងលើត្រូវជាកូនបង្កើតរបស់ស្រ្តីឈ្មោះប៉ុល ដានី (ជនសង្ស័យ) ដែល​ជា​កូន​ស្រី​របស់​គាត់ ប៉ុន្តែមិនបានទៅរស់នៅផ្ទះជួលជាមួយម្ដាយនោះទេ គឺបានស្នាក់នៅជាមួយគាត់ដែលជាជីដូន។ ចំណែកកូនស្រីម្នាក់នោះ(ជនសង្ស័យ) ស្នាក់​នៅផ្ទះជួលផ្សេង​ បែក​ពី​កូននិងគាត់ជាម្តាយ​ ប៉ុន្តែ​រាល់​ថ្ងៃត្រង់​នាង​តែង​តែ​មកហូបបាយជាមួយគាត់រាល់ថ្ងៃ ហើយ​គាត់មិនបានដឹងថា នាងមានបញ្ហាផ្លូវចិត្តឬអ្វីនោះដែរ តែកន្លងមកតែងតែទៅរករឿងអុកឡុកគាត់ស្ទើររាល់ថ្ងៃ។

ស្រ្តីចំណាស់ដដែលបាននិយាយបន្ត​ទៀត​ថា នៅ​មុនពេលកើតហេតុកូនស្រីគាត់រូបនេះ​បាន​ទៅ​យក​កូន​ប្រុស​របស់​ខ្លួន(ចៅប្រុសគាត់)ទៅធ្វើការ ពេលនោះគាត់បានប្រាប់ចៅថា ទៅ​ក៏​ទៅ​ចុះ ប៉ុន្តែចៅប្រុសមិនព្រមទៅតាមម្ដាយរបស់គេទេ។

ខណៈ​នោះ​ស្រាប់​តែ​កូន​ស្រី​រូប​នោះ​ខឹង​ ក៏បានយកសោចាក់ទ្វាររបង និងយកដែក​កាងព្យួរខោអាវចងទ្វារផ្ទះបង្ខាំងរូបគាត់និងចៅប្រុស រួច​គំរាម​ថា បើគាត់ហ៊ាន​តែប្ដឹងប៉ូលិសនាងនិងសម្លាប់គាត់ចោលភ្លាម។ ដោយសារ​តែខ្លាចកូនស្រីដុតផ្ទះបណ្ដាល​ឱ្យគាត់និងចៅប្រុសស្លាប់ ទើប​គាត់​ខល​ពឹង​អ្នក​រត់​ម៉ូតូកង់បីម្នាក់ ដែលជាអ្នកស្គាល់គ្នា ឱ្យជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ជួយអន្តរាគមន៍រំដោះរូបគាត់និងចៅប្រុសតែម្ដង ។

នគរបាលបាននិយាយថា ពេល​ទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចេញទៅកាន់ទីនោះភ្លាម ហើយ​ពេល​ទៅ​ដល់​បានឃើញទ្វាររបងជាប់សោ និងទ្វារផ្ទះចងដោយដែកកាងព្យួរខោអាវ។ បន្ទាប់ពីស្រាយចូលទៅ បានឃើញស្រ្តីចំណាស់ខាងលើ រួមនឹងចៅប្រុសស្ថិតនៅក្នុងផ្ទះនោះមែន រីឯកូនស្រីគាត់ដែលជាជនសង្ស័យ ក្រោយពេលដឹងថា គាត់ខលពឹងអ្នករត់ម៉ូតូកង់បី​ឱ្យជួយប្ដឹងនគរបាល ក៏​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹងវិស័យការពារជាតិ និងសន្តិសុខនិងវិស័យអាទិភាពជាមួយកម្ពុជាឱ្យខ្លាំងថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

ជប៉ុនផ្តល់ជំនួយជាង២០ម៉ឺនដុល្លារ ដល់រដ្ឋបាលរាជធានី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ

សេដ្ឋកិច្ច៤ ម៉ោង មុន

សមាគមលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ចង់ចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បញ្ហាតាមព្រំដែន ជាប្រធានបទដែលប្រមុខការទូតកម្ពុជា ជជែកជាមួយទូតថ្មីវៀតណាម

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍១១ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម៨ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី

Sokha Hotels

ព័ត៌មានពេញនិយម