សន្តិសុខសង្គម
លោក ជុន ប៊ុនណាន ៖ មួយរយៈនេះ មូលដ្ឋានខណ្ឌ ៧ មករា មិនមានបញ្ហាគ្រឿងញៀន ក្មេងទំនើង ឬ ករណីឆក់ ទេ
លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា បញ្ជាក់ថា មួយរយៈក្រោយ និងបច្ចុប្បន្ននេះ មូលដ្ឋានខណ្ឌ ៧ មករា មិនមានបញ្ហាគ្រឿងញៀន ក្មេងទំនើង ឬ ករណីឆក់ ដែលបង្កជាភាពភ័យខ្លាចដល់ប្រជាពលរដ្ឋទៀតឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ ដោយមានការចង្អុលបង្ហាញពី លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានបញ្ជាទៅ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន ដាក់កម្លាំងអន្តរាគមន៍ចេញល្បាត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបញ្ហាក្មេងទំនើង។

លោកវរសេនីយ៍ឯក ជុន ប៊ុនណាន បានបញ្ជាក់ឲ្យដឹងថា មួយរយៈក្រោយ និងបច្ចុប្បន្ននេះ មូលដ្ឋានខណ្ឌ ៧ មករា មិនមានក្មេងទំនើង បង្កជាបញ្ហាដល់ប្រជាពលរដ្ឋទៀតឡើយ។ រីឯបញ្ហាគ្រឿងញៀន ដូចជា ករណីចែកចាយ និងប្រើប្រាស់ បានថមថយខ្លាំងដែរ ដោយសារតែលោកបានដាក់បទបញ្ជាទូទាំងប៉ុស្តិ៍ដាក់វេនល្បាតទាំងយប់ថ្ងៃ ដើម្បីបង្ការការពារជូនពលរដ្ឋជាប្រចាំដូចភ្លៀងរលឹម ដូច្នេះហើយបញ្ហាទាំងអស់នេះ បានធូរស្បើយតែម្ដង។

លោកអធិការបន្តថា ដូចខែកន្លងទៅ ក្នុងខែមករា មានករណីឆក់តែ ០២ បទល្មើសនោះទេ ប៉ុន្តែសុទ្ធតែបង្ក្រាបបាន ហើយចំពោះមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចតាមបង្ក្រាបក្រុមឆក់យ៉ាងសកម្ម ភាគច្រើនកម្លាំងស្រាវជ្រាវយកបានទាំងក្រុមតែម្ដង មិនឲ្យសល់ឫសគល់បន្តទៅទៀតទេ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ៧ មករា កុំឲ្យមានការភ័យខ្លាចចំពោះបញ្ហាទាំងអស់នេះ។

លោក ឈិន សៀកឡេង ពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌ ៧ មករា បានលើកឡើងថា គាត់សង្កេតឃើញថា បញ្ហាក្មេងទំនើង ឆក់លួច គ្រឿងញៀនទាំងនេះ គឺបានស្ងប់ស្ងាត់តែម្ដង ដោយសារតែកម្លាំងសមត្ថកិច្ចចុះល្បាត និងបង្ក្រាបជាប្រចាំ ធ្វើឲ្យឫសគល់បញ្ហាទាំងអស់នេះលែងមាន និងធ្វើឲ្យពលរដ្ឋទាំងអស់ រួមទាំងគាត់ មានសុខសុវត្ថិភាព លែងមានការភ័យខ្លាចទៀតហើយ។

លោកស្រី នីតា ពលរដ្ឋរស់នៅតំបន់បុរីកីឡា ក៏បានឲ្យដឹងថា តំបន់បុរីកីឡានេះ កាលពីមុន សម្បូរណាស់ក្មេងទំនើង និង បញ្ហាលួចនេះ តែចាប់តាំងពីមាននគរបាលល្បាត និងបង្ក្រាបជាប្រចាំ តំបន់នេះក៏លែងសូវមានបញ្ហា ស្ងប់ស្ងាត់ស្រួលរស់នៅតែម្ដង។

ជាមួយនេះ ប្រជាពលរដ្ឋ បានអរគុណទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដែលបានចេញល្បាតទាំងថ្ងៃទាំងយប់ដូចភ្លៀងរលឹម ដើម្បីការពារសុខសុវត្ថិភាពជូនពួកគាត់រស់នៅក្នុងមូលដ្ឋាន។ ទន្ទឹមនេះ ពលរដ្ឋ ក៏បានសំណូមពរទៅកាន់កម្លាំងសមត្ថកិច្ចល្បាតការពារបែបនេះបន្តទៀត ឲ្យមានភាពល្អប្រសើរ កុំឲ្យកើតមានបញ្ហាឆក់លួចរហូតតែម្ដង៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៨ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក