Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី ណែនាំឲ្យមន្ត្រីអនុវត្តច្បាប់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងម៉ឺងម៉ាត់

បានផុស

នៅ

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានណែនាំដល់កម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងម៉ឺងម៉ាត់ដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួន ណារិន្ទ ក៏ព្រមានចំពោះមន្ត្រីនគរបាលរូបណាដែលអនុវត្តការងារគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ នឹងត្រូវទទួលវិន័យរបស់នគរបាលជាតិជាដាច់ខាតដោយមិនលើកលែងនោះទេ។

ការណែនាំបែបនេះ ទំនងជាការឆ្លើយតបទៅនឹងករណីមន្ត្រីនគរបាលមួយក្រុមដែលអនុវត្តច្បាប់ចរាចរណ៍នៅខណ្ឌសែនសុខ ហើយបានប៉ះទង្គិចពាក្យសម្ដីរហូតមានការរុញច្រានលោកបណ្ឌិត សុខ ទូច ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីហាជននៅលើបណ្ដាញសង្គម ខណៈមន្ត្រីមួយចំនួនដែលកើតមានទំនាស់ជាមួយលោកបណ្ឌិត សុខ ទូច ក៏ត្រូវបានការិយា​ល័យ​បុគ្គលិក ផែនការងារធនធានមនុស្ស កំពុងធ្វើការស៊ើបអង្គេតលើមន្ត្រីជាបុគ្គលម្នាក់ៗដែរ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅ ត្រូវអនុវត្តច្បាប់បំពេញភារកិច្ចឱ្យចំទិសដៅ និងនីតិវិធី ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។

បើតាមអ្នកនាំពាក្យ ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះមន្ត្រីមួយចំនួនតូចណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ។ ដោយឡែកចំពោះករណីចុះត្រួតពិនិត្យជាតិអាល់កុលនៅក្នុងខណ្ឌសែនសុខ ដែលមានបាតុភាព ខាងការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស កំពុងធ្វើការស៊ើបអង្គេតលើមន្ត្រីជាបុគ្គលម្នាក់ៗ ជិតចប់នីតិវិធីនោះហើយ។ ជាមួយគ្នានេះ ចំពោះមន្ត្រីណាបំពេញការងារបានល្អ គោរពវិន័យ សេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវសាកសមជានគរបាលជាតិ ត្រូវតែគាំទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត។

ស្នងការនគរបាលរាជធានី ក៏បានស្នើសុំប្រជាពលរដ្ឋទូទៅ សូមចូលរួមគាំទ្រគោរពនឹងការអនុវត្តច្បាប់ជាមួយសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម