Connect with us

សន្តិសុខសង្គម

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

បានផុស

នៅ

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០កុម្ភៈនេះ បានចេញលិខិតបង្គាប់ឲ្យមន្ត្រីនគរបាលចំនួនពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិក ពាក់ព័ន្ធករណីប៉ះទង្គិច​ និងរុញច្រាន​គ្នារវាងលោកបណ្ឌិត សុខ ទូច នៅខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតបង្គាប់ការរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានបង្គាប់ឲ្យមន្ត្រីនគរបាលចំនួន២នាក់រួមមាន ១-វរសេនីយ៍ទោ ហៀង ធឿន អត្តលេខ ១២៨១១ ឋានៈអធិការរង ចំណុះអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ។ ២-អនុសេនីយ៍ឯក មាស ភារម្យ អគ្គលេខ ៨៦៤៦៨ ឋានៈមន្ត្រីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។

តាមលិខិតបង្គាប់ការ មន្ត្រីនគរបាលទាំងពីររូបត្រូវមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម